អំណោយ​កាកបាទក្រហមកម្ពុជា ជូន​មាតា​ទារក និង​កុមារ មាន​ជីវភាព​លំបាក ក្នុង​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អំណោយ​កាកបាទក្រហមកម្ពុជា ជូន​មាតា​ទារក និង​កុមារ មាន​ជីវភាព​លំបាក ក្នុង​ទិវា​ជាតិ​សុខភាព​មាតា​ទារក និង​កុមារ ជាង ៣០ គ្រួសារ នៅ​ភូមិ ឃុំ​ខ្លះ នា​ស្រុក​អូរជ្រៅ ។

មន្ត្រី​អាជ្ញាធរ​ស្រុក​មង្គលបុរី បានអោយដឹង នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ថាៈ ការចែក ជូន​នេះ ធ្វើ​នៅ​មណ្ឌល​សុខភាព​កូប ស្រុក​អូរជ្រៅ ដែលមាន​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ មានជ័យ និង​សហការី ។​

​អស់លោក បាន​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​មាតា​ទារក និង​កុមារ មាន​ជីវភាព​លំបាក ដើម្បី​ឧទ្ទិស​ក្នុងឱកាស នៃ​ទិវា​ជាតិ​សុខភាព​មាតា​ទារក និង​កុមារ ថ្ងៃ​ុ​ទី​២១ ខែកុម្ភៈ កន្លងទៅ ។​

​លោក​ប្រធាន​សាខា បាន​ថ្លែងថាៈ អំណោយ​ទាំងនេះ នឹង​ត្រូវបាន​បែងចែក​ដោយ​តម្លាភាព​និង​ដល់ដៃ​ពលរដ្ឋ ក្នុង​គោលដៅ​ត្រូវ​ចែក ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular