Home ព័ត៌មានជាតិ សេដ្ឋកិច្ច ស្ទឹង​មង្គល​ប...

ស្ទឹង​មង្គល​បូរីៈ ខែវស្សា​ទឺ​ក​ជំនន់ លិចលង់ ខែប្រាំង​រីង​ខះ​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ របប​ទឹកស្ទឹង​មង្គល​បូរី ដែល​ស្ទឹងធំ​និង​វែង​ជាងគេ​ទី​១ ឆ្លងកាត់​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺ​បាន​ប្រែប្រួល​អវិជ្ជមាន តាំងពី​ឆ្នាំ ២០១៦ មក ពោលគឺ​នៅ​ខែវស្សា បាន​នាំមក​នូវ ទឺ​ក​ជំនន់ ជន់​ជោរ លិចលង់​លំនៅឋាន ហេដ្ឋារចនា សម្ព័ន្ធ ដំណាំ​ស្រូវ ដំណាំ​បន្លែ ផ្លែឈើ លង់​មនុស្ស និង​សត្វ​។ លុះដល់ ខែប្រាំង​វិញ ក៏​រីង​ខះ ហួតហែង ពិបាក​រក​ទឹក​ស្រោចស្រព ទឹក​ប្រើប្រាស់ និង​បរិភោគ​។ នេះ​បើតាម​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច ពលរដ្ឋ និង​អ្នកតាមដាន បានឱ្យដឹង ស្រដៀង​គ្នា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​ប្រភពព័ត៌មាន បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ថាៈ ការវិវត្តន៍​អវិជ្ជមាន តាំងពី​ឆ្នាំ ២០១៦ មក ហើយ​មិនអាច គ្រប់គ្រង​បាន​នេះ របស់​ស្ទឹង​មង្គលបុរី បាន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច សង្គម និង​ជីវភាព​ពលរដ្ឋ​។​

​ករណីនេះ មន្ត្រីរដ្ឋបាល​ខេត្ត​បន្តា​យ​មានជ័យ ក៏​ដូច​ជំនាញ​ឧស្សាហកម្ម ជំនាញ​ធនធានទឹក និង​ឧតុនិយមជំនាញ​កសិកម្ម​និង​ជំនាញ​បរិស្ថាន ក៏​ដូច​អ្នកជំនាញ នៃ​អង្គការ​សមាគម ដៃគូ​អភិវឌ្ឍន៍ បាន​សន្និដ្ឋានថាៈបម្រែបម្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ បាន​នាំឱ្យ​ទឹកស្ទឹង​មង្គល​បូរី ក៏ដូចជា​ស្ទឹង ទន្លេ​នានា ចេះតែមាន​ទឹកជំនន់។​

​ចំពោះ​ទឹកស្ទឹង​មង្គល​បូរី ដដែល​នេះ ដែល​ចេះតែ​រីង​ខះ ពី​ឆ្នាំ ២០១៦ មក​នោះ គឺ​មកពីៈ ទី​១.​កត្តា​ប្រែប្រួលអាកាសធាតុ ដោយ​ប្រភពទឹក មានតែ​រដូវវស្សា ។ ទី​២. កត្តា​មនុស្ស ដែល​បងប្អូន​ពលរដ្ឋ ពិសេស​កសិករ ធ្វើស្រែ​ប្រាំង ​លើស​ផែនការ​កំណត់ ហើយ​បូមទឹក​ស្ទឹង ទៅ​ស្រោចស្រព​។ ឧទាហរណ៍ ផែន​ការធ្វើ​ស្រូវប្រាំង លើក​ទី​២ ចំនួន ៧.០០០ ទៅ ៨.០០០ ហិកតា​។ តែ​កសិករ បានធ្វើ​លើស​ផែនការ ដល់ ១៤.០០០ ហិកតា ទៅ ២០.០០០ ហិកតា​ ហើយ​នៅបាន​ធ្វើស្រែ​ប្រាំង​លើក​ទី​៣ និង​ការប្រើប្រាស​ទឹក​ខ្ជះខ្ជាយ​ទៀត​។ ទី​៣. របប​ទឹក ស្ទឹង​មង្គល​បូរី ដែលមាន​ប្រភព ពី​ប្រទេស​ថៃ​ផង និង​ប្រទេស​កម្ពុជា​ផង ក៏​មិនមាន​អាង​ទំនប់ ស្ទាក់​ទឹក​ឡើយ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular