ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ញ៉ិកញ៉ក់
កិរិយាវិសេសន៍
ដែលង៉ិកង៉ក់ រម៉េះរម៉ោះដោយអាការមាយា ( ច្រើននិយាយចំពោះតែស្ត្រី ឬកូនក្មេង )
ដើរញ៉ិកញ៉ក់; ដំណើរញ៉ិកញ៉ក់, ឫកញ៉ិកញ៉ក់ ( ម. ព. ញ៉ាំញ៉ើ ផង ) ។
គុណសព្ទ
ដែលង៉ិកង៉ក់ រម៉េះរម៉ោះដោយអាការមាយា ( ច្រើននិយាយចំពោះតែស្ត្រី ឬកូនក្មេង )
ដើរញ៉ិកញ៉ក់; ដំណើរញ៉ិកញ៉ក់, ឫកញ៉ិកញ៉ក់ ( ម. ព. ញ៉ាំញ៉ើ ផង ) ។
ម្ញ៉ិកម្ញ៉ក់
កិរិយាវិសេសន៍
ដែលធ្វើឫកឬអាការញ៉ិកញ៉ក់
ឫកម្ញ៉ិកម្ញ៉ក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្ត្រី ) ។
គុណសព្ទ
ដែលធ្វើឫកឬអាការញ៉ិកញ៉ក់
ឫកម្ញ៉ិកម្ញ៉ក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្ត្រី ) ។
ង៉ិកង៉ក់
កិរិយាសព្ទ
ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ (ម្ញ៉ិកម្ញ៉ក់) ។
កិរិយាវិសេសន៍
ដែលមានដំណើរញ៉ិកញ៉ក់
ដើរង៉ិកង៉ក់, ធ្វើង៉ិកង៉ក់ ។
ញ៉ាំញ៉ើ
កិរិយាវិសេសន៍
ញ៉ិកញ៉ក់, ញ៉ែងញ៉ង
ដើរញ៉ាំញ៉ើ, ដំណើរញ៉ាំញ៉ើ ។
គុណសព្ទ
ញ៉ិកញ៉ក់, ញ៉ែងញ៉ង
ដើរញ៉ាំញ៉ើ, ដំណើរញ៉ាំញ៉ើ ។
អន
គុណសព្ទ
( ស. អ្ច់ន អ. ថ. អន ) ទន់, ស្រទន់ : សម្បុរអន សម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអន ខៀវខ្ចី ។ ព. កា. សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថា កញ្ញាឈ្មោះអន និងនាងគូកន ពាក់អាវអនខ្ចី ដំណើរញ៉ែងញ៉ង ញ៉ិកញ៉ក់ល្វតល្វៃ មុខមាត់ប្រិមប្រីយ៍ សម្ដីស្រទន់ ។ ឬមួយបែបទៀតថា ទ្រង់ទ្រាយស្រឡន ឆវីវណ្ណអន មុខមាត់ស្រស់បស់ ពេញទាំងសព៌ាង្គ រូបរាងទាំងអស់ សុទ្ធសឹងតែស្រស់ ឥតទាស់ភ្នែកឡើយ ។
នាមសព្ទ
ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប
ភ្លេងអន ។
គេលេងនៅពេលដែលត្រូវសុំឲ្យកូនស្រីចេញពីល្វែងចន្ទន៍ខាងក្នុងមកក្រាបផ្ទឹមជាមួយនឹងកូនប្រុសជាគូគ្នា, ប្រើក្នុងពិធីអាវាហមង្គល; គេច្រៀងថា
អនអើយស្រីអន សុំបើកវាំងនន អញ្ជើញអនមកផ្ទឹម លុះផ្ទឹមរួចហើយ អញ្ជើញសន្សឹម ដើរចូលតែត្រឹម ល្វែងចន្ទន៍ខាងក្នុង ។ ល ។ រាយទំនុកយ៉ាងណានោះ ស្រេចនឹងការឈ្លាសវៃស្ទាត់ជំនាញរបស់អ្នកច្រៀងដែលច្រៀងរាយទំនុកមិនឲ្យឆ្គង ។