Home ព័ត៌មានជាតិ សន្តិសុខ កំពុងនិយាយទូរ...

កំពុងនិយាយទូរស័ព្ទត្រូវជនល្មើសកាប់ប្លន់យកម៉ូតូ

ដោយៈម៉ារ៉ា/ភ្នំពេញ​ៈបុរសម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែមានជន សង្ស័យមានគ្នាពីជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង(មិនចាំស្លាក់លេខ)​ ប្រដាប់ដោយដាវមកកាប់ពីក្រោយជាច្រេីនកាំបិតរួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាពកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា​ ឆ្នាំ២០២១​ នៅចំណុចជិតក្លឹបសេះមាស​ តាមបណ្តោយវិថីចោមចៅ​(អតិត​ វេងស្រេង) សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះកាន់​ កុសល​ អាយុ២៤ឆ្នាំ​ មានស្រុកកំណេីតនៅស្រុកទ្រាំង​ ខេត្តតាកែវ។ ម៉ូតូដែលជនសង្ស័យប្លន់បានសម្រេចនោះម៉ាកBEAT ពណ៌សលាយខៀវ​ ពាក់ស្លាកលឹខភ្នំពេញ 1HN 8376 ។

តាមសម្តីជ​នរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយវិថីចោមចៅ​ (វេងស្រេង)​។ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់និយាយទូរស័ព្ទ។ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់មកលើបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យដែលនៅក្បែរដេីម្បីព្យាបាលរបួស៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular