Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក មាន​ភាព​មិនល្អ​បោកបក់​ចូលមក នៅឡើយ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើ់ប​មិនមាន​បញ្ហា​ចោទឡើង​។​ការរស់នៅ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ក្រុមមនុស្ស​ខ្លះ​ទើប​ជាការ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ បើ​មិន​ដូច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​នៅពេល​ក្រោយ​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង​គ្នា​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​ការរស់នៅ​មាន​បញ្ហា ល្អក់កករ​ផ្លូវចិត្ត ច្រើន ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​ការ​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជាការ​ល្អ​ដល់​ថ្ងៃក្រោយ​៕
​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដែល​ធ្លាប់​តែមាន​បញ្ហា និង​រឿង​រាវ​យាយី​ថ្ងៃនេះ​មានការ​ស្ងប់ស្ងាត់​វិញ​ខ្លះ ហើយ​បើ​មានការ​ពឹងពាក់​អ្នកដទៃ​ជួយ​ដោះស្រាយ​ក៏​តែងមាន​ក្រុមមនុស្ស​អាណិត​ជួយ​យកអាសា​រដែរ ។​ការប្រកប​ការងារ​ពុំ​មាន​បញ្ហា​ចោទឡើង​ច្រើន​ឡើយ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​ចំណែក​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​ការរស់នៅ​លោក​តោង​តែ​រក្សា​ភាពស្ងប់ស្ងាត់ និង មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ពេលខ្លះ​រឿង​តិចតួច​សោះ​ប្រែ​រីក​ជាធំ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ការងារ​របស់លោក​អ្នក​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​លទ្ធផល និង កម្លាំង​ប្រឹងប្រែង​ដែល​ហុច​មកវិញ​នោះ​ឃើញថា​មានការ​ខ្សត់ខ្សោយ​និង​មាន​ភាព​រកាំរកូស​ច្រើន​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​បន្តទៀត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ​៕
​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កុំ​សម្លឹង​ខ្ពស់ និង​ស្រមើល​ស្រ​ម៉ៃ​អ្វី​មិនមែន​ការពិត​ពីព្រោះថា​នេះ​សុទ្ធសឹង​រឿង​ឥតប្រយោជន៍ ហើយ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ការប្រកប​ការងារ​មានការ​ប៉ះពាល់​លើផ្លូវ​ចិត្តច្រើន​បន្តិច តែ​យ៉ាងណា​លទ្ធផល​តែ​ទទួលបាន​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕
​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​ការរស់នៅ​មិនត្រូវ​បង្កជម្លោះ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយគ្នា​ឡើយ​ពីព្រោះថា​អាចឈាន​ពី​រឿង​តូច​សោះ​កើតជា​ជម្លោះ​ប្តឹងផ្តល់​គ្នា​វែងឆ្ងាយ​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​តោង​តែ​ចេះ​មើលមុខ​ក្រោយ និង ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​រងគ្រោះ ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់កាស​អាច​រក​គ្រាន់​បំពេញ​បំពង់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​ផ្អែមល្ហែម​ឡើងវិញ​៕
ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា ឬ​ចង់​ជជែក​ពិភាក្សា​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​អា​ចរក​ច្រកចេញ​បាន​ខ្លះ​នា​ថ្ងៃនេះ​។​ការប្រកប​ការងារ​ត្រូវ​សម្លឹង​កិច្ចការ​ធំដុំ​ខ្លះ ហើយ​រឿង​រាវ​មួយចំនួន​អ្នក​ក៏​អា​ចរក​ច្រកចេញ​ងាយស្រួល​ជាង​មុន​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕
ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើគ​ធ្វើ​ថ្លង់​ដោយ​មិន​យកចិត្តទុកដាក់​សម្តី​ក្រុមមនុស្ស​ខ្លះ​កាន់តែ​ប្រសើរ​។​លោកអ្នក​តោង​តែ​ចងចាំ​ថា​ជម្លោះ​វិវាទ​ជាការ​ឥតប្រយោជន៍ និង​នាំ​តែ​ជះ​ផល​អាក្រក់​ដល់ពេល​ក្រោយ​។​ការប្រកប​ការងារ​មិនអាច​ប្រមាថ​បានទេ ពិសេស​ពេលព្រឹក​ព្រោះថា​ងាយ​ទាំង​ខូចខាត​និង​បាត់បង់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕
​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​កុំ​មើលរំលង​បញ្ហា​តិចតួច​ថា​មិន​អី​ពីព្រោះថា​បញ្ហា​ខ្លះ​ផ្តើមចេញ​តែ​ពី​រឿង​រាវ​ល្អិតល្អោច​នេះ​ឡើងទៅ​។​ការប្រកប​ការងារ​ជួប​ស្ថានភាព​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ថែមទៀត
​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សម្បូ​ណ៍រ​ក្រុមមនុស្ស​បោកប្រាស់​ច្រើនតែ​ជួញ​ជិត​ការរក​ផល​ចំណូល​ជួប​ផល​លំបាក ហើយ​អ្នកខ្លះ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​មិនចេះចប់​ទៀតផង ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​រាវ​ហើយ​ដោះស្រាយ​មិន​ចេញ​ត្រូវ​មក​សោក​ការ​អាត្មា​ខ្លួនឯង​ដែល​ជាការ​ហួសពេល​ទៅហើយ​៕
​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ លោកអ្នក​ដែល​ជួប​បញ្ហា​ស្មុគស្មាញ និង​ឧបសគ្គ​នានា​ក៏​តែង​បាន​ធូរស្រាល​ជាង​មុន​វិញ​ខ្លះ​។​ការប្រកប​ការងារ​ពុំ​មាន​សូវ​ឃើញ​មាន​ឧបសគ្គ​ច្រើនតែ​ប៉ុន្តែ​បញ្ហា​ចាស់​នៅតែ​លំបាក​ស្រាយ​មិនទាន់​ចេញ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​មនុស្ស​អាក្រក់​អាច​ប្រែជា​ល្អ និង​បញ្ហា​ល្អក់កករ​នឹង​ប្រែ​មក​ធូរស្បើយ​បើ​លោក​អ្នកចេះ​ដោះស្រាយ​ដោយ​បញ្ញា​វាងវៃ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​គ្រាន់​ស្រួល​ចិត្ត​ហើយក៏​មាន​ភាព​សុខដុម​ល្អ​។
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕
​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ជួប​ភាព​សុខដុម​ឡើងវិញ ហើយ​បញ្ហា​ស្មុគស្មាញ​ក៏បាន​ប្រែ​មក​ភ្លឺ​ថ្លា​វិញ​មួយចំនួន​ដែរ ។​ការបំពេញ​ការងា​រវិ​ញ​ចៅហ្វាយនាយ​មានការ​យកចិត្តទុកដាក់​និង​យល់ចិត្ត​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular