រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានសហការជាមួយ ប្រព័ន្ធបាគងក្នុងការដាក់ឱ្យផ្ទេរប្រាក់ទៅកាន់គ្រឹស្ថានហិរញ្ញវត្ថុក្នុងស្រុកភ្លាមៗនៅក្នុងកម្មវិធី Sathapana Mobile។ ការផ្ទេរប្រាក់រវាងធនាគារ ស្ថាបនា និងធនាគារផ្សេងទៀតក្នុងស្រុក លែងជាបញ្ហាទៀតហើយ សម្រាប់អតិថិជនដោយប្រើប្រាស់ជាមួយ Sathapana Mobile។
អតិថិជនឥឡូវនេះអាចផ្ញើរប្រាក់ទៅកាន់ធនាគារផ្សេងទៀតដោយមិនចាំបាច់អញ្ចើញមកបញ្ជរសាខា និងរងចាំដកប្រាក់ បានយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈប្រព័ន្ធបាគង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ ១០០,០០០ដុល្លារអាមេរិក ឬ ៤០០,០០០,០០០ខ្មែររៀល និងទទួលប្រាក់បានរហូតឥតដែនកំណត់ក្នុងមួយថ្ងៃបាន ទាំងប្រាក់រៀល និងប្រាក់ដុល្លារ ភ្លាមៗជាមួយធនាគារ ស្ថាបនា និងធនាគារផ្សេងៗទៀត នៅក្នុងស្រុក។ អស់បារម្ភជាមួយការប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់ និងរំខានពេលវេលា លោកអ្នកទៀតហើយ!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ទំព័រផ្ទេរប្រាក់ពី ធនាគារ ស្ថាបនា តាម បាគង ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែល មាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិង ឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូល ពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន៕