​ដោយៈ គ្រញូង / បាត់ដំបងៈ អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៍​ដូចជា បទបញ្ជា​របស់លោក អភិបាល ខេត្តបាត់ដំបង កាលពី​រសៀល ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច ស្រុក​មោងឫស្សី បាន​ស្រាវ​ជាវ​រកឃើញ​ពលករ​ដែល​វិល ត្រឡប់ ពី​ប្រទេស​ថៃ តាម​ច្រករបៀង មកដល់​ស្រុកកំណើត ដែល​គេចវេះ ការធ្វើ​ច​ត្តា ឡឺ​ស័ក ចំនួន ៩ នាក់ ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុក​មោងឫស្សី ដើម្បី​ធ្វើ​ច​ត្តា ឡី​ស័ក​ចំនួន ១៤ ថ្ងៃ​សិន ទើប​ឲ្យ​វិលត្រឡប់ ទៅ​រួមរស់​ជាមួយ​គ្រួសារ​វិញ ដើម្បី​ចៀសវាង ការឆ្លង​ជំងឺ​កូ​វីដ ១៩ ចូលក្នុង​សហគមន៍​។​

​រដ្ឋបាលខេត្ត បាន​លើកសរសើរ ដល់​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ក៍​ដូចជា សមត្ថកិច្ច​ស្រុក​មោង ឫស្សី ដែល​ធ្វើ​គំរូ​ល្អ​មុន​ស្រុក​នានា ទូទាំង​ខេត្ត ដែល​បាន​អនុវត្ត​វិធាន​ទប់ស្កាត់ ការរីក​រាល ដាល នៃ​ជំងឺ​កូ​វីដ ១៩ កុំ​ឲ្យ​ឆ្លង​ចូល ក្នុង​សហគមន៍​៕/V-PC