​រថយន្ត​មួយគ្រឿង​ត្រូវ​ក្រុម​ចោរលួច​យកទៅ​បាត់​ដោយ​សុ​វត្តិភាព​

941
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​មួយគ្រឿង​ត្រូវ​ក្រុម​ចោរលួច​យក​ដោយ​សុ​វត្តិភាព​នៅ​ចំណុច​ភូមិ​ស្រង់​ឃុំ​ស្រង់​ស្រក​គងពិសី​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ក្រុម​ចោរលួច​រថយន្ត​ខាងលើនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៧​។​

មន្ត្រីនគរបាល​ស្រុក​គងពិសី​បានឱ្យដឹងថា​រថយន្ត​ដែល​ត្រូវ​ក្រុម​ចោរលួច​នោះ​ម៉ាក់​សាំង​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AN3504​។​ដែលមាន​ម្ចាស់​ឈ្មោះ ទែន វុ​ធ ប្រុស​អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ស្រង់ ឃុំ​ស្រង លុះ​ព្រឹក​ទ​ឡើង​ទើប​​ដឹងថា​បាត់​រថយន្ត​។​ប្រភព​បាន​បន្តថា​ក្រោយពី​ដឹងថា​បាត់​រថយន្ត​ហើយ​ម្ចាស់​ក៏​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ដើម្បី​ស្រាវ​ជាវ​និង​ចាប់​ក្រុមចោរ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​

​រថយន្ត​មួយគ្រឿង​ត្រូវ​ក្រុម​ចោរលួច​យកទៅ​បាត់​ដោយ​សុ​វត្តិភាព​