Home ព័ត៌មានសំខាន់ៗ កម្លាំង​អាវុធ...

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ដោយ​បាញ់​ឱ្យស្លាប់ ៤ នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត ប្លន់​បាញ់សម្លាប់ នៅក្នុង​បុរី​អង្គរ ភ្នំពេញ​

ដោយៈ អង្គា​រ៍​ហេង​-​សាវ​រក្ស​-​សម្បត្តិ / ភ្នំពេញៈ នៅវេលា​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នេះ កម្លាំង​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ពួកក្រុម​ឧក្រិដ្ឋជន ក្នុងករណី​ប្លន់​បាញ់សម្លាប់ និង​ចាប់ជំរិត ដែលមាន​ទីតាំង ក្នុង​បុរី​អង្គរ ភ្នំពេញ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅពេល​បើក​ប្រតិបត្តិ​ការបង្ក្រាប​នេះ ឧក្រិដ្ឋជន បាន​ប្រើប្រាស់​កាំភ្លើង​វែង និង​ខ្លី​ជាច្រើន ដើម​បាញ់ស្រោច​មកលើ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ហើយ​ភ្លាមនោះ ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន បាញ់​ត្រឡប់​ទៅវិញ បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស ស្លាប់​ចំនួន ៤ នាក់ នៅ​កន្លែងកើតហេតុ​។​

​ប្រភពព័ត៌មាន​បឋម​ពី​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដោយ​រៀប ផែនការ​ជម្រិត​យកប្រាក់ ១ លាន​ដុល្លារ ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ ទាំង​ប្តី ប្រពន្ធ និង​កូនឈ្នួល ២ នាក់ ជា​ក្រោយ តែ​ត្រូវ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ទាំងនោះ ដែល​ក្នុងករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង ៤ នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង AK ១ ដើម និង​កាំភ្លើងខ្លី ២ ដើម បាញ់ស្រោច​មកលើ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តប ត ត្រឡប់​ទៅវិញ​បណ្តាល​ឲ្យ ក្រុម​ឧក្រិដ្ឋជន ទាំង ៤ នាក់ ស្លាប់​នៅនឹងកន្លែង ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular