Home កម្សាន្ត កំពុង​តែ​ផ្ទុ...

កំពុង​តែ​ផ្ទុះ​ខ្លាំង​បទ «​គ្រប់យ៉ាង​ព្រោះតែ​មេ​» ស្រាប់តែ​លេចមុខ​អ្នកនិពន្ធ​មក​តែម្តង​

ដោយៈ​បញ្ញា​សាស្ត្រ​/ ភ្នំពេញៈ បទ ”​គ្រប់យ៉ាង​ព្រោះតែ​មេ​” របស់ ផលិតកម្ម Galaxy Navatra កំពុងតែ​ទទួលបាន​គាំទ្រ​ខ្លាំង មាន​ទាំង​រាស្ត្រ មាន​ទាំង​មន្ត្រី​។ បទ​ចម្រៀង​មួយ​នេះ ត្រូវបាន​តែង​និពន្ធ​ដោយ លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​នេះ​តែម្ដង​។​

​រយៈពេល​២០​ឆ្នាំ នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង យើង​សង្កេតឃើញថា លោក យឹម តា​ស្រង់ ហាក់​នៅតែ​មិន​ស្រកស្រុត​ទឹកដៃ​ឡើយ និង​នៅតែ​ប្រឡូក​ពេញដៃពេញជើង​ក្នុង​ពិភព​ចម្រៀង​ដដែល ខុស​ឆ្ងាយ​ពី​អ្នកនិពន្ធ​បទ​ចម្រៀង​រួម​ជំនាន់​ដទៃទៀត ដោយ​ខ្លះ​ងាក​ទៅ​ប្រកបមុខរបរ​ផ្សេង ហើយ​អ្នកនិពន្ធ​ខ្លះទៀត ក៏​បាត់​មិនដឹងថា​កំពុង​នៅទីណា ឯ​ខ្លះទៀត​ក៏​កំពុង​ប្រឡូក​ដដែល​តែមាន​ភាគតិច​បំផុត​។

​ដោយឡែក​ដូចជា​បទ​ចម្រៀង​ដែល​ចេញ​ស្ទើរ​រាល់ថ្ងៃ​របស់​ផលិតកម្ម Galaxy Navatra ដែល​កំពុង​ចេញ​មានដូចជា​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ​,​ខេ​ម , អ៊ុក សុ​វណ្ណា​រី , ធឿន បុរី នឹង​តារា​ស្រី​កំពុង​ល្បី​ខ្លាំង តន់ ចន្ទ​សី​ម៉ា ហាក់​សុទ្ធតែជា​ស្នាដៃ​និពន្ធ​របស់លោក យឹម តា​ស្រង់ មួយចំណែក​ធំ ហើយ​បទ​ទាំងនោះ​សុទ្ធតែ​មានការ​គាំទ្រ​ខ្លាំង នាពេល​ថ្មីៗ​នេះ​បទ «​គ្រប់យ៉ាង​ព្រោះតែ​មេ​» ដែលជា​បទ​ឆ្លើយឆ្លង​សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក៏​កំពុងមាន​ភាពលេច​ធ្លោ​ខ្លាំង​ទាំង​អត្ថន័យ និង Melody របស់លោក​។​

​បើ​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​បទ​«​គ្រប់យ៉ាង​ព្រោះតែ​មេ​»​ទាំងអស់គ្នា​៖​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular