Home ព័ត៌មានអន្តរជាតិ WTO សង្ឃឹម​ស្...

WTO សង្ឃឹម​ស្ទុះ​ងើប​ឡើងវិញ ខណៈ​ប្រធាន​ថ្មី​ចូលកាន់​តំណែង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោកស្រី អិន​ហ្គោ​ហ្ស៊ី អូ​ខុន​ចូ អាយ​វីឡា បាន​ចូល​គ្រប់គ្រង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ចំ​ពេល​មាន​ក្តីសង្ឃឹម​ថា​លោកស្រី​នឹង​ជំរុញ​ឱ្យ​ស្ថាប័ន​​ដោះស្រាយ​បញ្ហា​ប្រឈម​នានា រួម​ទាំង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​។​

​ស្ត្រី​ដំបូង​និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​ដែល​ដឹកនាំ​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP មួយ​ថ្ងៃ​បន្ទាប់ពី​ការតែងតាំង​លោក​ស្រី​កាលពី​ខែ​មុន​ថា​”​អង្គការ​ពាណិជ្ជ​​កម្ម​ពិភពលោក​មាន​សារៈសំខាន់​ខ្លាំងណាស់​មិន​អាច​ឱ្យ​ខ្លួន​វា​យឺតយ៉ាវ ក្រិន​មួយកន្លែង និង​ដាំ​ក្បាល​ចុះ​បានឡើយ​”​។​

​អតីត​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា​វ័យ ៦៦ ឆ្នាំ​រូប​នេះ​បាន​កាន់​តំណែង​ជា​ប្រធាន បន្ទាប់​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គ្មាន​អ្នកដឹកនាំ​អស់ ៧​ខែ​បន្ទាប់​ពី​ការចាកចេញ​ភ្លាមៗ​របស់​​អ្នកការទូត​អាជីព​ប្រេ​ស៊ី​លលោក រ៉ូបឺតូ អា​ហ្សេ​វេដូ កាលពី​ខែ​សីហា​ឆ្នាំមុន ពោលគឺ​មួយ​ឆ្នាំ​មុន​កាលកំណត់​។​

​បន្ទាប់​ពី​ដំណើរការ​ជ្រើសរើស​អស់​រយៈពេល​ជា​យូរ សេដ្ឋវិទូ​ផ្នែក​អភិវឌ្ឍន៍ អូ​ខុន​ចូ អាយ​វីឡា ដែល​បាន​ចំណាយពេល ២៥ ឆ្នាំ​នៅ​ធនាគារពិភពលោក ទីបំផុត​ត្រូវបាន​ជ្រើសតាំង​ដោយ​សមាជិក​ទាំង ១៦៤ របស់ WTO នៅ​ថ្ងៃទី ១៥ ខែ​កុម្ភៈ​។​

​សម្រាំង​ពី​បេក្ខជន​៨ នាក់​ដំបូង លោកស្រី​គឺជា​អ្នក​រំពឹង​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​បេក្ខជន​ពីរ​នាក់​ចុង​ក្រោយ​កាលពី​ខែវិច្ឆិកា​។ ទោះ​យ៉ាងណា​ការតែងតាំង​លោកស្រី​ត្រូវបាន​ពន្យារពេល​ដោយ​​អតីត​ប្រធានាធិបតី​អាម៉េរិក​ដូណាល់​ត្រាំ ដែល​រារាំង​ការតែងតាំង​លោក​ស្រី​។​

​ការមកដល់​របស់​លោកចូ បៃ​ដិនបាន​ធ្វើឱ្យ​លោកស្រី​អាច​ទទួលបាន​ការគាំ​ទ្រជា​ឯកច្ឆន្ទ ដែល​តម្រូវ​ឱ្យ​មាន​ចាំបាច់​ដើម្បី​បញ្ចប់​ភាពជាប់គាំង​នេះ​៕

​លោកស្រី អិន​ហ្គោ​ហ្ស៊ី អូ​ខុន​ចូ អាយ​វីឡា ក្លាយជា​ប្រធាន WTO កាលពី​ថ្ងៃទី​១៥​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular