ចាក់កន្ទ្រង់ , លោត​កន្ទ្រង់ , ចោរកន្តារ , ទងកន្ត្រៃ , មរុកន្តារ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ចាក់កន្ទ្រង់​

​កិរិយាសព្ទ​

លោត​ដោយ​ជើង​តែ​ម្ខាង ត្រង់​ក្រឡា​គំនូស​ដែល​គូសដី​តាម​កំណត់ ។​

​នាមសព្ទ​

​ឈ្មោះ​ល្បែង​ក្មេង​មួយ​យ៉ាង ដែល​លេង​ដោយមាន​គំនូស​ដី​ជា​ក្រឡា​កំណត់ព្រំដែន​, បោះ​ដុំ​មូល ១ ម្នាក់​ហើយ​លោត​ដោយ​ជើង​តែ​ម្ខាង ឈូស​ដុំ​មូល​នោះ​ដោយ​ជើង​ម្ខាង​ដែល​លោត​, មានដំណើរ​ចាញ់ឈ្នះ​តាម​កំណត់​
​លេង​ចាក់កន្ទ្រង់ ឬ លេង​លោត​កន្ទ្រង់ ។​

លោត​កន្ទ្រង់​

​កិរិយាសព្ទ​

( ម​. ព​. ចាក់កន្ទ្រង់ កិ​.) ។​

​នាមសព្ទ​

( ម​. ព​. ចាក់កន្ទ្រង់ ន​.) ។​

​ចោរកន្តារ​

(​ចោ​រ៉ៈ ក័ន​-​តា​រៈ ឬ —​ក​ន់តា​)

​នាមសព្ទ​

(​បា​.) ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ដែលមាន​ពួកចោរ​នៅចាំ​ស្កាត់ ។ ម​. ព​. កន្តារ ផង ។​

​ទងកន្ត្រៃ​

​នាមសព្ទ​

​ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ សម្បុរ​ខ្មៅ​រូបរាង​ដូច​សត្វ​រន្ទេប កន្ទុយ​ក៏​ឆែក​ដូចគ្នា ប៉ុន្តែ​មាន​ព្រុយ​តែមួយ ។​
​ប៉ែក​តំណ​បណ្តុះ​ត្រង់​ក្បាល​កន្សៃទូក​-​ង ឬ​ទូក​មួង​។​
​ឈ្មោះ​នំ​បង់ខ្លាញ់​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅខ្សាយ​សាប​ក៏មាន ផ្អែម​ក៏មាន​
​នំ​ទងកន្ត្រៃ ។​

​មរុកន្តារ​

(​មៈ​រុក​ន់តា ឬ –​រ៉ៈ​)

​នាមសព្ទ​

( បា​. ) ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ប្រកបដោយ​ខ្សាច់​, វាល​ខ្សាច់​ល្ហល្ហេវ​វែងឆ្ងាយ​គ្មាន​ដើមឈើ​ដុះ​, សមុទ្រ​ខ្សាច់ ( ម​. ព​. កន្តារ ផង​) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular