Home ព័ត៌មានសំខាន់ៗ សាលាដំបូង​រាជ...

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សម រ​ង្ស៉ី និង​គូកន ករណី​ឧបឃាត​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នេះ បានប្រកាស​សាលក្រម ផ្តន្ទាទោស​លោក សម រ​ង្ស៉ី ដាក់ពន្ធនាគារ ២៥ ឆ្នាំ ព្រមទាំង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ផងដែរ​។​

​ក្នុង​សាលក្រម​នេះ តុលាការ ក៏បាន​កាត់ទោស លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ចំនួន ២២ ឆ្នាំ និង​កាត់ទោស លោកស្រី ជូ​ឡុង សូ​មួ​រ៉ា លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ាន់​, លោក ឡុង រី និង​លោក នុត រំដួល ដាក់ពន្ធនាគារ ២០ ឆ្នាំ ផងដែរ​។​

​សាលក្រម​នេះ ប្រកាស​ដោយ​លោក ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង រាជធានី ភ្នំពេញ និង​ជា​ប្រធាន ប្រធាន​ក្រុមប្រឹក្សា​ជំនះ​ជម្រះ ដោយមាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​។​

​លោក សម រ​ង្ស៉ី និង​គូកន ៨ នាក់​ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវបាន​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​ឧបឃាត​» ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ក្រោម​ឧបាយកល ជា​ផែនការ នៃ​ការវិលត្រឡប់ ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular