សភាពាណិជ្ជកម្ម​ខេត្ត​ហឺ​ប៉េ​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​សម្ពោធ​ជា​ផ្លូវការ​ពេល​ថ្មីៗ​នេះ​

1254
ចែករម្លែក

សភាពាណិជ្ជកម្ម​ខេត្ត​ហឺ​ប៉េ​ប្រទេស ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ត្រូវ​បង្កើតជា​ផ្លូវការ​នៅ​រាជធានី ភ្នំពេញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ សភាពាណិជ្ជកម្ម​នេះ​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល​មិន​ស្វែង រក​ចំណេញ ហើយ បានទទួល​ការអនុញ្ញាតឱ្យ​ចុះបញ្ជី​នៅ ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា ។ សភាពាណិជ្ជកម្ម​នេះ​ត្រូវបាន​បង្កើត ឡើង ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​រវាង​ខេត្ត ហឺ​ប៉េ និង​ប្រទេស​កម្ពុជា និង​ពង្រឹង​កិច្ច សហប្រតិបត្តិការ​សង្គម​ស៊ីវិល​ក្រោម ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់ មួយ​និង​ផ្លូវ​មួយ​” ។

​គួរ​បញ្ជាក់ថា​សហគ្រាស​ចំនួន​៣៦​បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា នៃ​សភាពាណិជ្ជកម្ម​ខេត្ត ហឺ​ប៉េ​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល អចលនវត្ថុ ភោជនីយដ្ឋាន ពាណិជ្ជកម្ម ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​សណ្ឋាគារ​ជាដើម ។​

​លោក ឆឹ​ន ស៊ីន​ហួ ប្រធានសភា ពាណិជ្ជកម្ម​ខេត្ត​ហឺ​ប៉េ​ប្រទេស​ចិន​ប្រចាំ នៅ​ប្រទេស​កម្ពុជា​បាន ថ្លែងថា ទន្ទឹមនឹង ការអនុវត្ត​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” មាន​សហគ្រាស​ខេត្ត​ហឺ​បេ ក៉ា​ន់​តែ​ច្រើន​កំពុងតែ​ខិតខំ “​ដើរចេញ ទៅ​ក្រៅ​” ។ ប្រទេស​កម្ពុជា​ជា​អ្នក​ជិត ខាង​ល្អ​របស់​ប្រទេស​ចិន ហើយក៏​ជាទី ដៅ​វិនិយោគ​សំខាន់​របស់​សហគ្រាស ចិន​ដែរ ។ ខ្ញុំ​ជឿជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹង​អាច​ទទួលបាន​ការរីក​ចម្រើន​កាន់ តែ​ច្រើន​ថែមទៀត​នាពេល​អនាគត ៕ (​អត្ថបទ​ពី​វេ​ប​សាយ​សេដ្ឋកិច្ច​ចិន​)​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម