នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឧបត្ថម្ភថវិកា ដល់អ្នកធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលថវិកា ២ ម៉ឺនរៀល ក្នុង ១ ថ្ងៃ រយៈពេល ១៥ ថ្ងៃ សរុប ៣០ ម៉ឺនរៀល និងអង្ករ ២០ គីឡូក្រាម។ នេះបើតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី១ មីនា នេះ។