ប្រជាកសិករ នៃ​សហគមន៍​កសិករ ប្រើប្រាស់​ទឹក ប្រព័ន្ធធារាសាស្ដ្រ បារាយណ៍​ខាងលិច កំពុង​រីករាយ ជាមួយនឹង​ទិន្នផល​ស្រូវ​នៅក្នុង រដូវ​នេះ ដែល​អះអាងថា ឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំទៅ​។ ប្រជាកសិករ​ទាំងនោះ អះអាងថា កំណើន​ទិន្នផល​ស្រូវ​ឆ្នាំនេះ ក៏​ដោយសារ​ការទទួល​ទឹក ពី​បារាយណ៍​ខាងលិច ដែល​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទាន់ពេលវេលា និង​ក្នុង​បរិវេណ​គ្រប់គ្រាន់ សម្រាប់​បំពេញ​ស្រែ រាប់សិប​ហិកតា របស់​ពួកគេ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះផ្សាយ​ជា​សាធារណៈ នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​