Home កីឡា នៅ​ថ្ងៃនេះ​ក្...

នៅ​ថ្ងៃនេះ​ក្នុង​ឆ្នាំ​២០១៣ រ៉ា​យ​អែ​ន ហ្គី​ក ចុះ​កុងត្រា​បន្ត​អាជីព​នៅ Man U រហូតដល់​អាយុ​ហួស ៤០ ឆ្នាំ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រ៉ា​យ​អែ​ន ហ្គី​ក បាន​បន្ត​កុងត្រា ១ ឆ្នាំ​ទៀត​ជាមួយ​បិសាច​ក្រហម Manchester United នៅថ្ងៃនេះ (១​មីនា​) ក្នុង​ឆ្នាំ ២០១៣ ដោយ​ទុក​គាត់​នៅ​ក្លិប​សម្រាប់​រដូវ​កាល ២០១៣-១៤ និង នាំ​គាត់​ស្នាក់​នៅ​ក្លិប​ដល់​អាយុ ៤០ ឆ្នាំ​។​

​កិច្ចព្រមព្រៀង​ថ្មី ដែល​បាន​កើតឡើង​ជិត ២៣ ឆ្នាំកន្លះ​បន្ទាប់ពីហ្គី​ក​បាន​ចុះ​កុងត្រា​អាជីព​ជា​លើក​ទី ១ របស់​គាត់​ជាមួយ​ក្រុម Man United ពេលនោះ​បាន​ក្លាយ​ជា​អាជីព​លេង​បាល់​ចុងក្រោយ​បំបែក​ឯតទគ្គ​កម្ម​របស់​ហ្គី​ក​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា បុរស​សញ្ជាតិ​វែល​រូបនេះ​បាន​ឈាន​ដល់​ចំណុច​ប្រវត្តិសាស្ត្រ​មួយទៀត នៅ​ពេល​គាត់​បង្ហាញខ្លួន​ជា​លើក​ទី ១០០០ របស់​ខ្លួន​ក្នុង​លទ្ធផល​ចាញ់​ក្រុម Real Madrid ២-១ ក្នុង​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ Champions League ។​

​ប៉ុន្តែ​ភាពជោគជ័យ​បន្ថែម​ទៀត​បាន​មកដល់ នៅពេល United លើ​កពាន Premier League លើក​ទី ១៣ និង​ជា​លើក​ចុង​ក្រោយ​ក្នុង​អាជីព​របស់​ហ្គី​ក​។​

​ជាមួយ​លោក​សឺ អា​ឡិច ហ្វើ​ហ្គោសុ​ន ចូល​និវត្តន៍​នៅ​រដូវក្តៅ ហ្គី​ក​ត្រូវ​បាន​តែងតាំង​ជា “​កីឡាករ​-​គ្រូបង្វឹក​” ដោយ​លោក ដេវីត ម៉​យ ដែល​ចូលមក​ជំនួស​អា​ឡិច ហើយ​ហ្គី​ក​បាន​បញ្ចប់រ​ដូវកា​ល​ចុង​ក្រោយ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​ដែល​ទទួលបន្ទុក​ដឹកនាំ​បណ្តោះអាសន្ន​របស់​ក្លិប បន្ទាប់ពី​លោក​ម៉យត្រូ​វ​បាន​បណ្តេញ​ចេញ​នៅ​ខែ​មេសា​ឆ្នាំ​២០១៤​។​

​ហ្គី​ក​បាន​ដឹកនាំ​ឈ្នះ​២​លើក​ស្មើ​១​និង​ចាញ់​១​ក្នុង​ការដឹកនាំ​៤​ប្រកួត​របស់គាត់ ប៉ុន្តែ​សារភាពថា​មាន​ការលំបាក​ខ្លាំង​ជាមួយនឹង​សម្ពាធ​នៃ​ការគ្រប់គ្រង​ក្លិប​។​

​នៅពេលដែល​លោក ល្វីស វ៉ាន់ហ្គា​អែល បាន​មក​ដល់​នៅ​រដូវក្តៅ គាត់​បានតែងតាំង​ហ្គី​ក​ជា​ជំនួយការ​របស់​គាត់​៕

​ហ្គី​ក​បន្ត​កុងត្រា​ជាមួយ Man U នៅ​ថ្ងៃទី​១​មីនា​២០១៣ ដើម្បី​លេង​បាល់​រហូតដល់​អាយុ​ហួស ៤០ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular