អភិបាល​រាជធានី​ឧបត្ថម្ភ​ថិ​វិកា​លើកទឹកចិត្ត​២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​និង​ជម្រិត​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថិ​វិកា​លើក​ទឹក​ចិត​ចំនួន​២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការ​បង្ក្រាប​បានសម្រេច​ទៅលើ ក្រុមចោរ​ដែល​ចូល​ប្លន់ និង​ចាប់​ជម្រិត​មិនបាន​សម្រេច​នៅ ក្នុង​បុរី​អង្គរ​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា​៖​ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​៤​នាក់​បាន​រៀប​ផែនការ​ចូល​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ​ពី​ម្ចាស់ផ្ទះ​ជាមុន បន្ទាប់មក​ពេល​បាន​ប្រាក់​ហើយ នឹង​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​គ្រួសារ​ជា​ក្រោយ​។​
​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង AK មួយ​ដើម និង​កាំភ្លើងខ្លី​០២​ដើម ចូលមក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផ្ទាល់ បណ្តាលឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ស្លាប់​នៅនឹងកន្លែង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular