Home ព័ត៌មានជាតិ សង្គម សិស្ស​ក្រីក្រ...

សិស្ស​ក្រីក្រ កំព្រា​ដែល​កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​ឈូក ទទួល​អំណោយ​១​ដំណាក់កាល​ទៀត

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សិស្ស​ក្រីក្រ កំព្រា​ដែល​កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​ឈូក​ឃុំ​ច​ង្ហា​រ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួល​អំណោយ​១​ដំណាក់កាល​ទៀត​។​ ពោលគឺ​បន្ទាប់ពី​បានទទួល​អំណោយ​សម្ភារៈ​សិក្សា ​ពី​លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី ថ្មី​នេះ​។​

​នៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២១ សិស្សានុសិស្ស​ក្រីក្រ​ចំនួន ៦​នាក់ និង​បន្ថែម​សិស្ស​២៤០​នាក់ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​នៅ​ទូទាំង​អនុវិទ្យាល័យ​ឈូក ឃុំ​ច​ង្ហា ទទួលបាន​អំណោយ​របស់​លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន តាមរយ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោកស្រី​។ ព្រមទាំង​សប្បុរសជន រួមមាន​លោកស្រី ធី សុខ​ងី​ម និង​ស្វាមី លោក ឆ្លង រិទ្ធី និង​ភរិយា លោកស្រី ជុំ ចន្ទ​ធា​។​

​អំណោយ​ទាំងនោះ រួមមាន ២,១៥០,០០០​រៀល​(​ពី​លាន​ដប់​ប្រាំ​ម៉ឺន​រៀល​) និង ១៨០០០​បាត​ប្រាក់​ថៃ (​ទិញ​កង់​៦​គ្រឿង​) ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ឈូក ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ និង​សិស្ស​ក្រីក្រ​ចំនួន ០៦​នាក់ ម្នាក់ៗ​ទទួលបាន​កង់​មួយគ្រឿង​តម្លៃ​៣,០០០​បាត ថវិកា ១០០,០០០​រៀល សម្រាប់​ទិញ​ខោអាវ​មួយ​កំ​ប្លេ​រ កាបូប​មួយ សៀវភៅ​១០​ក្បាល បន្ទាត់ ប៊ិក ខ្មៅ​ដៃ​។​

​ចំណែក លោកគ្រូ អ្នកគ្រូ ៧​នាក់​ម្នាក់ៗ​ទទួលបាន​ថវិកា ៥០,០០០​រៀល​។ ចំពោះ សិស្សានុសិស្ស ២៤០​នាក់​នៃ​សាលា​ម្នាក់ៗ​ទទួលបាន​ថវិកា ៥,០០០​រៀល​។​

​តំណាង​គណៈ​គ្រប់គ្រង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ឧកញ៉ា និង​ក្រុម​ការ​ហារ​ដែល​បានផ្តល់​អំណោយ និង​លើក​ទឹក ក៏​ដូច​កម្លាំងចិត្ត​ដល់​សិស្ស លោកគ្រូ​អ្នកគ្រូ ដែល​វា​នឹង​ញ៉ាំង​ឲ្យ​ពួកខ្លួន​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​អនាគត​រុងរឿង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular