Home ព័ត៌មានអន្តរជាតិ ស្ត្រី​ថៃ​មហា...

ស្ត្រី​ថៃ​មហា​សំណាង​រើស​បាន​កម្អួត​ត្រី​បា​ឡែន​តម្លៃជិត​២៦​ម៉ឺន​ដុល្លារ​នៅ​ឆ្នេរសមុទ្រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ស្ត្រី​ម្នាក់​នៅ​ប្រទេស​ថៃ​សឹង​មិន​ជឿ​សំណាង​របស់គាត់ បន្ទាប់ពី​រកឃើញ​កម្អួត​បា​ឡែន ដែល​មាន​តម្លៃ​ជិត ជិត​២៦​ម៉ឺន​ដុល្លារ នៅ​ជិត​ផ្ទះ​ជាប់​ឆ្នេរសមុទ្រ​របស់គាត់​។​

​លោកស្រី ស៊ី​រី​ផន នីយ៉ា​មរិ​ន អាយុ ៤៩ ឆ្នាំ​បាន​ដើរ​តាម​ឆ្នេរ​បន្ទាប់ពី​មាន​ព្យុះ​ភ្លៀង​នៅពេល​ដែល​លោកស្រី​កត់សម្គាល់ឃើញ​មាន​ដុំ​ស​ធំ​មួយ​ទើរ​លើ​ឆ្នេរ​ក្នុង​ខេត្ត​នគរ​ស៊ី​ធម្មរាជ ប្រទេស​ថៃ​កាលពី​ថ្ងៃទី ២៣ ខែ​កុម្ភៈ​។​

​នៅ​ពេល​ចូល​មើល​កៀក លោកស្រី​បាន​កត់សម្គាល់​ឃើញថា​សារធាតុ​នោះ​មាន​ក្លិន​ដូច​ត្រី ដូច្នេះ​គាត់​ក៏​យក​វា​ចេញពី​ឆ្នេរ ដោយ​ជឿ​ថា​វត្ថុ​ដែល​រក​ឃើញ​នេះ​អាច​នឹង​មាន​តម្លៃ​ខ្លះៗ​។​

​បន្ទាប់ពី​បាន​សុំ​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល​ដុំ​សរាង​ពងក្រពើ​នេះ លោកស្រី​ស៊ី​រី​ផន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​គេ​ប្រាប់​ថា​សារធាតុ​នេះ​គឺជា​កម្អួត​បា​ឡែន ដែល​គេ​ស្គាល់​ថា​អាម​បឺ​គ្រីស (Ambergris) ។​

​មាន​ទទឹង​១២ អ៊ី​ញ​និង​បណ្តោយ ២៤ អ៊ី​ញ​និង​មាន​ទម្ងន់​ប្រហែល ៦,៨ គីឡូក្រាម កម្អួត​នេះ​មានតម្លៃ​ប្រមាណ ២៥៩.៤៩៤ ដុល្លារ​។​

​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​កម្អួត​នេះ លោកស្រី​ស៊ី​រី​ផន​និង​អ្នកជិតខាង​បាន​យក​វា​ដុត​ភ្លើង​បណ្តាល​ឱ្យ​ផ្នែក​ខ្លះ​រលាយ ហើយ​បន្ទាប់មក​ក៏​រឹង​ម្តង​ទៀត​បន្ទាប់​ពី​ត្រជាក់​។​

​ឥឡូវនេះ លោកស្រី​ស៊ី​រី​ផន​កំពុង​រង់ចាំ​អ្នកជំនាញ​មក​ផ្ទះ​របស់​គាត់​ដើម្បី​បញ្ជាក់​ថា​ដុំ​កម្អួត​នេះ​គឺជា​អា​ម​បឺ​គ្រីស​ពិតប្រាកដ ដែល​វា​ជា​គ្រឿង​ផ្សំ​ដ៏​កម្រ ដែល​គេ​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម​ទឹកអប់​។​

​លោក​ស្រី​និយាយថា “​ប្រសិនបើ​ខ្ញុំ​ពិតជា​មាន​អា​ម​បឺ​គ្រីស​ពិតប្រាកដ​មែន ខ្ញុំ​អាច​ជួយ​សហគមន៍​របស់ខ្ញុំ នៅ​ពេល​ខ្ញុំ​រក​អ្នកទិញ​បាន​។ ខ្ញុំ​មាន​អារម្មណ៍​ថា​សំណាង​ណាស់​ដែល​រកឃើញ​បំណែក​ធំ​បែបនេះ​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​នាំ​លុយ​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​នឹង​រក្សាទុក​វា​ឱ្យមាន​សុវត្ថិភាព​ក្នុងផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ស្នើសុំ​ក្រុមប្រឹក្សា​ស្រុក​ឱ្យ​មក​ពិនិត្យ​មើល​វា​រួចហើយ​”៕

​លោកស្រី​ស៊ី​រី​ផន​រកឃើញ​កម្អួត​បា​ឡែន​តម្លៃជិត​២៦​ម៉ឺន​ដុល្លារនៅលើឆ្នេរក្បែរផ្ទះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular