Home ព័ត៌មានសំខាន់ៗ ភ្លៀងច្រើន ផ្...

ភ្លៀងច្រើន ផ្គរ រន្ទះខ្លាំង នៅទូទាំងប្រទេស អំឡុងថ្ងៃទី៣ និង ៤ ខែមីនា

ដោយៈប.ខុន/ ភ្នំពេញៈ នៅក្នុងអំឡុងពេល អន្តរកាលនៃរដូវរំហើយ និងរដូវប្រាំង ខ្យល់បានប្តូរទិស ព្រមពេលជាមួយគ្នានេះ កម្រិតសម្ពាធទាបខ្សោយ បានមានឥទ្ធិពល មកលើប្រទេសកម្ពុជា ធ្វើឱ្យសីតុណ្ហភាព ចាប់ផ្តើមកើនឡើង និងមានភ្លៀងធ្លាក់ ពីតិច ទៅខ្លាំង ជាមួយបាតុភូតផ្គរ រន្ទះ កើតមាននៅគ្រប់រាជធានី ខេត្ត ត្រូវប្រុងប្រយ័ត្ន។

រូបថតឯកសារ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមីនា បានជូនដំណឹង ស្តីការព្យាករស្ថានភាពអាកាសធាតុ    សម្រាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ព្រះរាជាណាចក្រកម្ពុជា ក្នុងសប្តាហ៍នេះ បាននិងកំពុងស្ថិត ក្នុងស្ថានភាពអាកាសធាតុ កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួល នៃទិសខ្យល់ ក្នុងពេលអន្តរ កាលរវាងរដូវរំហើយ និងរដូវប្រាំង ដែលអាចបង្កឲ្យមាន ជាបាតុភូតកំណក ក្នុងបរិយាកាស (CONDENSATION ) នៅតាមតំបន់មួយចំនួន ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ក្នុងសប្តាហ៍នេះ   សីតុណ្ហភាព អប្បបរមា មានពី ២៣-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ។  មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយ ទៅខ្លាំង ពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ ។

សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព អប្បបរមា មានពី ២៣-២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣-៣៦ អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

សម្រាប់បណ្តាខេត្ត នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៣ -២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២-៣៥អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។ ដូចបានជម្រាបជូននេះ សូម​សាធារណជន ជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន​ក្នុងអំឡុង ថ្ងៃទី៣-៤ ខែមីនា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular