Home ព័ត៌មានអន្តរជាតិ ព្រិល​និង​ទឹក...

ព្រិល​និង​ទឹកកក​គ្របដណ្តប់​ពេញ​ទីក្រុង​ខ្មោច​មួយ​នៅ​រុស្ស៊ី ដែល​គេបោះបង់​ចោល​តាំងពី​ឆ្នាំ​២០១៣

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រូបភាព​គួរឱ្យខ្លាច​ទាំង​នេះ​បង្ហាញ​ព្រិល​និង​ទឹកកក​គ្របដណ្តប់​អគារ​នៅ​តំបន់​សេ​មិន​ណូ​ហ្សា​វ៉ូដ​ស្គី​របស់​រុស្ស៊ី​។​

​រូបភាព​ទាំងនោះ​ត្រូវ​បាន​ថត​នៅក្នុង​អគារ​បោះបង់​ចោល​នៅ​ចម្ងាយ ១៧ គីឡូម៉ែត្រ​ពី​ទីក្រុង​វ៉ូ​គូ​តា​។​

​តំបន់​នេះ​ឈាន​ដល់​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​ដក ៥០ អង្សា​សេ​ក្នុង​រដូវរងា​។​

​រូបថត​បង្ហាញ​ពី​របៀប​ដែល​ព្រិល​បាន​គ្របដណ្តប់​ពេញ​លើ​កម្រាល​ឥដ្ឋ​និង​គ្រឿងសង្ហារិម​នៃ​អគារ ខណៈ​ទឹក​កកធំៗ​បាន​ពូនផ្តុំ​នៅ​តាម​បង្អួច​។ រូបភាព​មួយ​ដែល​ថត​ពីលើ​បាន​បង្ហាញ​ពី​របៀប​ដែល​ព្រិល​បាន​បង្កើត​ស្រទាប់​មួយ​នៅ​លើដំបូល​អគារ​។​

​រូបភាព​ផ្សេងទៀត​បាន​បង្ហាញ​ពី​របៀប​ដែល​រថយន្ដ​ដឹកទំនិញ​និង​គ្រឿងចក្រ​ដែល​បោះបង់ចោល បាន​កប់​នៅ​ក្រោម​ព្រិល​។​

​ការធ្វើ​ចំណាកស្រុក​ចេញពី​តំបន់​នេះ​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៣ បាន​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​ទីក្រុង​ខ្មោច ចំ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​និង​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​។​

​ទីក្រុង​រុករក​រ៉ែ​ធ្យូងថ្ម វ៉ូ​គូ​តា ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ស្ថិត​ចុង​ភាគ​ខាងកើត​និង​ត្រជាក់​បំផុត​នៅ​អឺរ៉ុប ដោយ​មាន​រដូវក្តៅ​ខ្លី​និង​រដូវរងា​វែង​។ ទីក្រុង​នេះ​មាន​ប្រជាជន​ប្រមាណ ៧០.៥៤៨ នាក់​។ ទីក្រុង​នេះ​ធ្លាប់​ជា​ជំរំ​ពន្ធនាគា​រហ្គោ​ឡាក ដែល​បង្កើតឡើង​ដោយ​លោក​ស្តា​លីន​៕

​តំបន់​សេ​មិន​ណូ​ហ្សា​វ៉ូដ​ស្គី​ក្លាយជា​ទីក្រុង​ខ្មោច​តាំងពី​ឆ្នាំ​២០១៣ ។​តំបន់​នេះ​ឈាន​ដល់​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​ដក ៥០ អង្សា​សេ​ក្នុង​រដូវរងា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular