តំណាង​អចិន្ត្រៃយ៍​កម្ពុជាៈ របាយការណ៍​របស់​ឧ​ត្ត​ម​ស្នងការ អ​.​ស​.​ប មិន​ឆ្លុះបញ្ចាំង​ការពិត នៅ​កម្ពុជា​

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហ ប្រជាជាតិ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​របាយការណ៍ របស់​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​ចោទប្រកាន់ថា លំហរ​សង្គម​ស៊ីវិល ត្រូវបាន​រិត​ត្បិត ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន និង​ការចោទប្រកាន់ មួយចំនួនទៀត គឺ​មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះបញ្ចាំង ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ហើយ​បាន​ហៅ របាយការណ៍ របស់ ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស គឺមាន​ភាពលំអៀង ផ្អែកលើ​របាយការណ៍ តែ​ម្ខាង​។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular