រថយន្តធុនធំ ដឹកចំណិតមើមដំឡូងមី បានបើកបុកម៉ូតូ ហើយកិនពីលើអ្នកបើកបរម៉ូតូ ដែលជាកសិករ ទើបវិលត្រឡប់ ពីបូមទឹកដាក់ស្រែប្រាំង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង កាលពីម៉ោង ១១ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅលើ កំណាត់ផ្លូវជាតិលេខ ២៦៨ A ខាងត្បូង ស្ពានគោករំចេក ស្ថិតក្នុង ភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
