Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ ស្លាប់ និង​ប្ដី​ប្រពន្ធ ២​នាក់​ទៀត របួសស្រាល ដោយសារ​បើក​ម៉ូតូ បុក​គ្នា​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ យុវជន​ម្នាក់ បាន​ស្លាប់ និង​ប្ដី​ប្រពន្ធ​២​នាក់​ទៀត រងរបួស ស្រាល ដោយសារ​ពួកគេ បាន​បើក​ម៉ូតូ​បុក​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​លេខ ៣១៧B ភូមិ​កំពោ​តម្រា​ក់ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយទាប បានឱ្យដឹងថាៈ យុវជន​ដែល​ស្លាប់​មានឈ្មោះ ឥន វាសនា អាយុ ១៤ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ទួល​ច្រេស ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង ១E២១១៧ ខូចខាត​យ៉ាងដំណំ​។ ចំណែក​ភាគី​ម្ខាង​ទៀត មានឈ្មោះ វុ​ធ វិ​រ​: អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ និង​ប្រពន្ធ​ឈ្មោះ ភិន សុគន្ធ អាយុ ២០ ឆ្នាំ មាន​ផ្ទៃពោះ ៦​ខែ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​តំបន់​សាន​តុង ក្រុង​បាវិត ។​

​តាម​អ្នកភូមិ បានឱ្យដឹងថាៈ មុន​កើតហេតុ មាន​ប្ដី​ប្រពន្ធ ២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពណ៌​តែម​ឆេះ ពាក់​ស្លាក​លេខ ស្វាយរៀង ១I-៨៧៤២ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង នៅលើ​ផ្លូវ​លេខ ៣១៧B មិន​ប្រកាន់​ស្ដាំ ស្រាប់តែ​ទៅបុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ស្វាយរៀង ១E ២១១៧ ទិសដៅ​ផ្ទុយគ្នា យ៉ាង​ពេញទំហឹង លាន់​ដូច​រន្ទះ បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ ចោមរោម​មើល ព្រមទាំង​រាយការណ៍ មក​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ដឹក​ជនរងគ្រោះ មកកាន់​មន្ទី​ពេទ្យ​បង្អែក ខេត្តស្វាយរៀង​។​

​បច្ចុប្បន្ន សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករបួស ទាំងពីរ ត្រូវបាន​រថយន្ដ​មូល​ធិ វត្ត​ព្រៃ​តា​អី ដឹក​យកទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង និង​ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​វាស់វែង យកមក​រក្សាទុក នៅ​ប៉ុស្ដិ៍ រដ្ឋបាល​ពពែ​ត ដើម្បី​ដោះស្រាយ នៅពេល​ក្រោយ តាមច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular