Home ព័ត៌មានអន្តរជាតិ ជប៉ុន​ស្នើសុំ...

ជប៉ុន​ស្នើសុំ​អោយ​ចិន​បញ្ឈប់​ការពិនិត្យរ​កកូ​វីដ​១៩​ដោយ​យក​សំណាក់​តាម​រន្ធ​គូទ​លើ​ជន​ជាតិ​របស់​ខ្លួន​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ស្នើសុំ​អោយ​រដ្ឋាភិបាល​ចិន​ប៉េកាំង​បញ្ឈប់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​លើ​ជនជាតិ​ជប៉ុន​ដោយ​យក​សំណាក​តាម​រន្ធ​គូទ ដោយសារ​ការអនុវត្ត​វិធី​នេះ​បង្ក​​ការឈឺចាប់​ផ្លូវ​អារម្មណ៍ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ​។​

​នាយខុទ្ទកាល័យ កាត់​ស៊ូ​ណូ​បុ កា​តុ បាន​និយាយថា រដ្ឋាភិបាល​មិន​ទាន់​បាន​ចម្លើយ​តប​ដែល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ផ្លាស់ប្តូរ​វិធី​ធ្វើតេស្តិ៍​បែប​នេះ​នៅឡើយ​ទេ ដូច្នេះ​ជប៉ុន​នឹង​បន្ត​ស្នើសុំ​ចិន​អោយ​​ដូរ​វិធី​ធ្វើតេស្តិ៍​នេះ​។​

​លោក​កា​តុ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​«​ជនជាតិ​ជប៉ុន​ខ្លះ​បាន​រាយការណ៍​មកកាន់​ស្ថានទូត​របស់​យើង​នៅ​ចិន​ថា ពួកគេ​ត្រូវបាន​ធ្វើតេស្តិ៍​តាមរ​ន្ធ​គូទ ដែល​បង្ក​ការឈឺចាប់​ផ្លូវចិត្ត​ជាខ្លាំង​»​តែ​គេ​​មិនដឹងថា​តើ​ជនជាតិ​ជប៉ុន​ប៉ុន្មាន​នាក់​បាន​ឆ្លងកាត់​ការធ្វើតេ​ស្តិ៍​រក​វីរុស​កូរ៉ូ​ណាបែបនេះ​។​

​សូមបញ្ជាក់​ថា ទីក្រុង​របស់​ចិន​ខ្លះ​កំពុង​ប្រើ​ការយក​សំណាក​ដើម្បី​ពិនិត្យរ​កកូ​វីដ​១៩​តាម​រន្ធ​គូទ ដោយសារ​វា​ជា​វិធី​រកឃើញ​វីរុស​កូរ៉ូណា​ច្បាស់ជាង​ការពិនិត្យសំណាក​តាម​មាត់​ឬរ​ន្ធ​ច្រមុះ​។​

​កាលពី​ខែ​មុន ក្រសួងការបរទេស​ចិន​ទើប​បដិសេធ​របាយការណ៍​ថា​ពួក​អ្នកការទូត​អាម៉េរិក​ត្រូ​បាន​ស្នើ​អោយ​ផ្តល់​សំណាក​តាម​រន្ធ​គូទ​ដើម្បីរ​កកូ​វីដ​១៩ ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា អ្នកការទូត​ខ្លះ​​បាន​តវ៉ា​នឹង​វិធី​បែបនេះ​៕

​ទីក្រុង​របស់​ចិន​ខ្លះ​កំពុង​ប្រើ​ការយក​សំណាក​ដើម្បី​ពិនិត្យរ​កកូ​វីដ​១៩​តាម​រន្ធ​គូទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular