ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ក្រុមមេឃខៀវ Manchester City ចង់បង្កើតឯតទគ្គម្មថ្មីដោយយកឈ្នះលើកទី ២១ ជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់ដោយផ្តួល Wolverhampton យប់ថ្ងៃអង្គារនេះដើម្បីឡើងលើកំពូលតារាងដាច់ ១៥ ពិន្ទុក្នុងក្របខ័ណ្ឌ Premier League ។
កាលពីពេលថ្មីៗនេះក្រុមចចកខ្មៅបានបង្កបញ្ហាដល់ Man City រហូតដោយបានផ្តួលក្រុមរបស់លោកប៉េប ហ្គាឌីអូឡា កាលពីរដូវកាលមុនទាំងក្នុងនិងក្រៅទឹកដី ប៉ុន្តែលើកនេះមិនមានខ្សែប្រយុទ្ធឆ្នើម រ៉ាអូល ជីមេណេស ទេ ខណៈរូបគេកំពុងងើបពីការប្រេះលលាដ៏ក្បាល។
លោកហ្គាឌីអូឡាបាននិយាយថា “ប្រវត្តិលេងទល់នឹងពួកគេបានបង្ហាញយើងថាវាលំបាកយ៉ាងណា ហើយយើងដឹងរឿងនេះច្បាស់ណាស់។ យើងដឹងច្បាស់ពីប្រភេទការប្រកួតដែលយើងត្រូវលេង គឺប្រឹងឱ្យខ្លាំងក្លា ប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏ត្រូវលេងឱ្យស្ងប់អារម្មណ៍ដែរ”។
City កំពុងស្ថិតនៅពាក់កណ្តាលរដូវកាលដ៏មមាញឹកដែលមានការប្រកួតរៀងរាល់បីឬបួនថ្ងៃម្តង ដូច្នេះពួកគេនឹងវិលជុំកីឡាករជាថ្មី ដោយលើកនេះ រ៉ាហ៊ីម ស្ទើលីង, ចាវ កាន់សេឡូ និងបឺណាដូ ស៊ីលវ៉ា នឹងត្រូវកោះហៅចូលក្នុងជម្រើសដំបូងវិញ។ បិសាចក្រហម Man U គឺជាគូប្រជែងកៀកបំផុតរបស់ Man City ដែលចាញ់ពិន្ទុរហូតដល់ទៅ ១២ និងត្រូវលេងទល់នឹង Crystal Palace នៅថ្ងៃពុធស្អែក៕
តារាងការប្រកួតបាល់ទាត់សម្រាប់រាត្រីថ្ងៃពុធនៅអឺរ៉ុប ៖