Home ព័ត៌មានជាតិ វប្បធម៌ ក្បាល​នាគ​បុរ...

ក្បាល​នាគ​បុរាណ​មួយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ពោធិ៍សាត់

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្បាល​នាគ​មួយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ នៅជាប់ ស្ពាន​ក្បាល​ពាម ឃុំ​ស្យា ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ ។

​ប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាងថា ក្បាល​នាគ​នេះ​គឺ​ធ្វើ​ពី​ឈើ ដែល​មើលទៅ ទំនងជា វត្ថុ​បុរាណ​មួយ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ០១ ខែ មីនា ឆ្នាំ ២០២១​។

​ក្បាល​នាគ​នេះ​ត្រូវបាន បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ពេល​ពួកគេ​ចូលរួម​ស្ដារ​ស្ទឹង​ចាស់ នៅមុខ​ផ្ទះ ។

​បច្ចុប្បន្ន ក្បាល​នាគ​នេះ កំពុងតែ​រៀបចំ​ដើម្បី រក្សា ទុក នៅ ក្នុង សារមន្ទីរ ខេត្តពោធិសាត់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular