Home ព័ត៌មានអន្តរជាតិ ក្មេងស្រី​សិស...

ក្មេងស្រី​សិស្សសាលា​នី​ហ្សេ​រី​យ៉ា ២៧៩ នាក់​ត្រូវបាន​ដោះលែង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អភិបាលរដ្ឋ​មួយ​របស់​នី​ហ្សេ​រី​យ៉ា​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្មេងស្រី​សិស្សសាលា​នី​ហ្សេ​រី​យ៉ា​រាប់រយ​នាក់​ដែល​គេ​ចាប់ពង្រត់​កាលពី​សប្តាហ៍​មុន​ពី​សាលារៀន​មួយ​នៅ​​ភាគ​ពាយព្យ​នៃ​រដ្ឋ​ហ្សា​មហ្វា​រ៉ា ត្រូវបាន​ដោះលែង​។​

​អភិបាលរដ្ឋ​ហ្សា​មហ្វា​រ៉ា លោក បែ​ល​ឡូ ម៉ា​តា​វ៉ាល់​ឡេ បានប្រកាសថា ក្មេងស្រី ២៧៩ នាក់​ត្រូវបាន​ដោះលែង​។​

​ខ្មាន់កាំភ្លើង​បាន​ចាប់​ពង្រត់​ក្មេងស្រី​ទាំង​នេះ​ពី​អនុវិទ្យាល័យ​រដ្ឋាភិបាល​សម្រាប់​កុមារី​សុទ្ធ​នៅ​ទីក្រុង​ចាន​ហ្គេ​បេកាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​ជា​ការ​ចាប់ជំរិត​ទម្រង់​ទ្រាយ​ធំ​ចុងក្រោយ​​បង្អស់​ទៅលើ​សិស្សស្រី​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាង​លិច​មួយ​នេះ​។​

​អ្នកយក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press​ម្នាក់​បាន​ឃើញ​ក្មេងស្រី​រាប់រយ​នាក់​ស្លៀកពាក់​ឈុត​ហ៊ី​ចាប​ពណ៌​ខៀវ​ស្រាល​និង​ជើង​ទទេ​អង្គុយ​នៅឯ​ការិយាល័យ​រដ្ឋាភិបាល​​របស់​រដ្ឋ​នៅ​ទីក្រុង​ហ្គូ​សូ​។​

​បន្ទាប់​ពី​ការប្រជុំ​ចប់ ក្មេង​ស្រី​ទាំងនោះ​ត្រូវបាន​មន្ត្រី​អមដំណើរ​ទៅ​ក្រៅ​ហើយ​នាំយក​ទៅ​បាត់​។ ពួកគេ​ហាក់​មាន​អារម្មណ៍​ស្ងប់​និង​មាន​អាយុ​ចាប់ពី ១០ ឆ្នាំ​ឡើង​ទៅ​។​

​លោក​ម៉ា​តា​វ៉ាល់​ឡេ​និយាយ​នៅ​លើ Twitter នៅ​ថ្ងៃ​អង្គារ​នេះ​ថា “​អរគុណ​ព្រះ​ជា​ម្ចាស់​! ខ្ញុំ​រីករាយ​ណាស់​ក្នុង​ការប្រកាស​អំពី​ការដោះលែង​សិស្សសាលា GGSS Jangebe ដែល​គេ​ចាប់​ជា​ឈ្លើយសឹក​។ ខ្ញុំ​លើក​ទឹកចិត្ត​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងអស់​ឱ្យ​រីករាយ​ជាមួយ​ពួក​យើង​ឡើងវិញ ព្រោះ​ឥឡូវ​កូនស្រី​របស់​យើង​មាន​សុវត្ថិភាព​ហើយ​”៕

ក្មេងស្រីសិស្សសាលានីហ្សេរីយ៉ារាប់រយនាក់ត្រូវបានដោះលែង

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular