អ្នកប្រើប្រាស់​ប្រព័ន្ធ QR Code ប្រឆាំង​កូ​វីដ ១៩ បន្ត​កើនឡើង

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន​អះអាងថា ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ QR Code ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​មេរោគ កូ​វីដ ១៩ គឺ​បន្ត​កើនឡើង ។

​ប្រភព​ដដែល​បាន​អះអាងថា គិត​ត្រឹម​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:០០ នាទី​ល្ងាច មាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន ៨៨.៨៩៧ បាន​ចុះឈ្មោះ​បង្កើត QR Code សម្រាប់​ប្រើប្រាស់ និង​មាន បុគ្គល​ស្កេ​ន​ចូល​តាម​ទីតាំង​ចំនួន ៣.២២៨.៣៥៥ ដង​។​

​នៅពេលនេះ​អាជ្ញាធរ កំពុងតែ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នូវ QR Code ប្រឆាំងនឹង មេរោគ​កូ​វីដ ១៩ នេះ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular