+​គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– បង្គារ​ចិញ្ច្រាំ ៣​ខាំ​
– ពង​ទាប្រៃ (​យកតែ​ផ្នែក​ក្រហម​)
– ខ្ទឹមបារាំង ៤០​ក្រាម (​ហាន់​ល្អិតៗ​)
– ខ្ទឹមស ឬ​ស​តាំងអោ ២០​ក្រាម (​បុក​ម៉ត់​)
– ម្សៅ​ផ្សំ​រសជាតិ កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ២​ស្លាបព្រា​កាហ្វេ​

+​របៀប​ធ្វើ​
– លាយ​សាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬ​ស​តាំងអោ ម្សៅ​ផ្សំ​រសជាតិ ម្រេច​ម៉ត់ និង​ប្រេងខ្យង ច្របល់​ចូលគ្នា​អោយ​សព្វ ផ្អាប់​ទុក ១៥​នាទី​។​
– យក​សាច់​ទៅ​លុ​ញ​អោយ​មូល ទំហំ​តាម​ការចូល​ចិត្ត​រួច​យក​ពង​ទា​សង្កាត់​ពីលើ អោយ​ជាប់​។​
– ដាំទឹក​អោយ​ពុះ រួច​ដាក់​សាច់​ចំហុយ​អោយ​ឆ្អឹ​ន​ប្រហែល ២០​ទៅ​២៥​នាទី​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com