​អធិការនគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ត្រួតពិនិត្យ​កម្លាំង នៅតាម​គោលដៅ ច​ក្តា​ឡី​ស័ក និង​ចែក​សម្ភារ​ប្រើប្រាស់​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់ ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ កម្លាំង​តាម​គោលដៅ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ចែក​ម៉ាស់​ទឹក ពិល និង​ដំបងឆក់ ជាពិសេស​ផ្ដល់​កម្លាំងចិត្ត ដល់​កងកម្លាំង ដែល​លះបង់ ពេលវេលា ក្នុង ការបំពេញភារ​កិច្ច ជូន​សង្គមជាតិ ដែល​រងគ្រោះ​ជំងឺ​កូ​វីដ ១៩ កំពុង​រីក​រាលដាល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។​

​អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រំលឹក​ដល់​បងប្អូន កងកម្លាំង​នគរបាល ដែល​កំពុង​ឈរជើង​ការពារ តាម​គោលដៅ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បន្ត​អនុវត្ត តាម​វិធានការ ការពារ​បស់​ក្រសួងសុខាភិបាល ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ជែ​ល អាល់កុល និង គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​បុគ្គល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular