ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ចង្កំ
នាមសព្ទ
វត្ថុមានរង្វង់មូលគេធ្វើដោយដែក, ដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬ ដោយប្រាក់ . . . មានសណ្ឋានជាមៀនសម្រាប់ដាក់ស្រោបដងអ្វីៗ
ចង្កំដងកាំបិត, ចង្កំចុងដំបង . . . ។
មៀន
នាមសព្ទ
ចង្កំវែងស្រោបគល់ដងកាំបិត ឬផ្គាក់ជាដើម ឲ្យជាប់មាំ ត្រង់អន្សា
មៀនកាំបិត ។
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ ជាដំណាំស្រុក ផ្លែមូលៗ ទំហំខ្នាតមេដៃ វេលាទុំមានក្លិនសាច់ក្រអូប មានរសផ្អែម ប្រើជាបង្អែម
បបរមៀន ( បបរដែលលាយសាច់ផ្លែមៀន ) ។
មៀនព្រៃ ឈ្មោះឈើមួយប្រភេទ ស្លឹកធំជាងមៀន តែផ្លែតូចជាង សាច់ស្ដើង ក្លិនក្រអូបស្រដៀងនឹងមៀនដែរ ។
ចង្កុលណី
(ចង់-កុល-ល៉ៈណី)
នាមសព្ទ
ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬ ជាបួនទៅទៀតក៏មាន ។
ចង្កូមស្កា
នាមសព្ទ
រុក្ខជាតិមួយប្រភេទដើមតូច ស្លឹកមូលជម មានបន្លាតូចវែងៗ ស្លឹកប្រើជាបន្លែស្លកកូរបាន ។
ចង្កួយ
នាមសព្ទ
រំពាស់, ចុង ដូចយ៉ាងរំពាស់ធ្នូ ឬ ចុងស្មា ចុងកែងដៃ ជាដើម
ចង្កួយធ្នូ, ចង្កួយស្មា, ចង្កួយដៃ ។