Home ព័ត៌មានជាតិ សន្តិសុខ អគ្គនាយកក្រុម...

អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិជូនថវិកាបួនលានរៀលនិងបាច់ផ្កាដល់កម្លាំងអាវុធហត្ថដែលបង្ក្រាបក្រុមចោរបានទាន់ពេល

ដោយៈចាន់តូ/ភ្នំពេញៈ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌីនិងលោកស្រី ព្រមទាំងក្រុមគ្រួសារបានថ្លែងថាក្នុងនាមលោកជាប្រជាជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព សូមថ្លែងអំណរគុណ ដោយស្មោះចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និង ការពារសុវតិ្ថភាពជូនប្រជាជន។

លោកសូមជូនបាច់ផ្កាថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារសុខសុវត្តិភាពជូនប្រជាជននិងឧបត្ថម្ភថវិកាបួនលានរៀលដល់កម្លាំងអាវុធហត្ថដើម្បីជាកការលើកទឹកចិត្តក្នុងការបង្ក្រាបទាន់ពេលវេលា នូវក្រុមចោរដែលចូលប្លន់និងជំរិតទារប្រាក់មិនបានសម្រេចក្នុងបុរីអង្គរភ្នំពេញ កាលពីថ្ងៃទី១ខែមីនាម្សិលមិញ។

គួររំលឹថាន្លងលោកឃិត ឈឿន និងក្រុមគ្រួសារតែងតែ ជួយដល់សង្គម ដូចជាផ្ដល់ថវិកាដល់កាកបាទក្រហម ជូនគ្រឿងឧបភោគបរិភោគដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ។ លោកក៏បានកសាងអគារសិក្សា ស្នាក់ការគណបក្ស ប៉ុស្ដិ៍នគរបាល កុដិ ជីកស្រះទឹក សង់របងសាលារៀន បង្គន់អនាម័យ កសាងផ្លូវ ថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត ។ល។៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular