ស្នងការ​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​តាមដាន​ការវិវត្តន៍​សភាពការណ៍ ពាក់ព័ន្ធ​កូ​វីដ ១៩

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​តាម ដាន នៃ​ការវិវត្តន៍​សភាពការណ៍ ពាក់ព័ន្ធ​ជំងឺឆ្លង​កូ​វីដ ១៩ ចូល​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ គ្រា​ដែល​ចំនួន នៃ​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ រាជធានី​ភ្នំពេញ បាន​ឆ្លង​កើន ឡើង ចំនួន​មនុស្ស ៣៤០ នាក់ ក្នុងនោះ ២៤ នាក់​ថ្មី ត្រូវបាន​រកឃើញ ក្នុង​រយៈពេល ២៤ ម៉ោង ចុងក្រោយ​នេះ​។​

​នៅ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ចំពោះ​កិច្ច ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច បាន​ដឹកនាំ​កិច្ចប្រជុំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី បាន​ថ្លែងថាៈ ក្រុមការងារ​នេះ មាន​តួនាទី​ភារកិច្ច ត្រូវធ្វើ​របាយការណ៍ ជា​រៀងរាល់ថ្ងៃ រាយការណ៍ ជូន​អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ស្ថានភាព​វិវត្តន៍​ទីតាំង នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ និង​ការប្រើប្រាស់​កម្លាំង ចេញ​អន្តរាគមន៍ បន្ថែម​ការពារ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​រកឃើញ​ថ្មី គោលដៅ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ និង​សកម្មភាព​ផ្សេងទៀត របស់​អាជ្ញាធរ សមត្ថកិច្ច មន្ត្រី​សុខាភិបាល ដែល​កំពុង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ ជុំវិញ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​។​

​លោក​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ក្រុមការងារ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ភារកិច្ច​ថ្មី​នេះ ទៅតាម​តួ​ភារកិច្ច ឱ្យមាន​ប្រសិទ្ធ ភាព និង​ទទួលខុសត្រូវ​ខ្ពស់ ចំពោះមុខ​ថ្នាក់លើ​។​ ​ក្នុងការ​ចាប់ផ្តើម​ផ្ទុះ​រាលដាល ជំងឺ​កូ​វីដ​១៩ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រើប្រាស់ កម្លាំង​សរុប​ជាង ៦០០ នាក់ ចេញ​ការពារ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​គោលដៅ​ព្យាបាល អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ដែលជា​ការអនុវត្ត​លើ​វិធានការ បង្ការ​ទប់ស្កាត់ ជំងឺឆ្លង​កូ​វីដ​១៩ កុំឱ្យ​ឆ្លង​រាលដាល ទៅ​សហគមន៍​ផ្សេងទៀត​ធ្ងន់ធ្ងរ អនុវត្តតាម​បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ នូវ​វិធានការ ឱ្យមាន ការពង្រឹង​សន្តិសុខ ឱ្យបាន​គត់មត់ ដើម្បី​តាមដាន​ទប់ស្កាត់ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នក​ព្យាបាល ដែល​ចង់​គេចវេះ មិន​ចង់​អនុវត្ត តាម​វិធាន ក្រសួងសុខាភិបាល​កម្ពុ​ជា ដែលជា​បញ្ហា​ប្រឈម បង្ក​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រៅពី​ប្រើ​កម្លាំង​ប្រចាំការ ២៤​ម៉ោង ការពារ​នៅ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​គោលដៅ​ព្យាបាល តែប៉ុណ្ណោះ​នោះទេ ក៏បាន​ប្រើប្រាស់​កម្លាំង​ចេញ​ល្បាត តាម​រថយន្ត និង​ម៉ូតូ ចុះ​ត្រួតពិនិត្យ​ពង្រឹងកម្លាំង នៅតាម​គោលដៅ​នីមួយៗ ថែមទៀត​។​

​កិច្ចការងារ​ពង្រឹង​សន្តិសុខ នៅ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​គោលដៅ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩​នេះ​ផងដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត កាលពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​បន្ថែម​កម្លាំង ទៅ​ការពារ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រាជធានី​ភ្នំពេញ ជូន​ដល់​លោក​ស្នង លោកស្រី​ស្នងការរង និង​លោក​អធិការ នៃ​អធិការដ្ឋាន នគរបាល ខណ្ឌ​ទាំ​១៤ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក៏បាន​ដាក់​ផែនការ និង​បទបញ្ជា ទៅ​លោក លោកស្រី ស្នងការរង និង​លោក​អធិការ ទាំង​១៤​ខណ្ឌ ត្រូវ​ដឹកនាំ​កម្លាំង​ការពារ​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​គោលដៅ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចុះ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​មិនត្រូវ​ធ្វេសប្រហែស​នោះឡើយ​។

​ក្នុងករណី​នៅពេល​បំពេញភារកិច្ច កម្លាំង​ការពារ​ធ្វេសប្រហែស ដោយ​ចេតនា ឬ​អ​ចេតនា​ណាមួយ បង្ក​ឱ្យ​បុគ្គល​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ បុគ្គល​ព្យាបាល រត់គេច​ទប់ស្កាត់​មិនបាន ទាន់ពេលវេលា ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ថ្នាក់លើ និង​ចំពោះមុខ​ច្បាប់​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​កម្លាំង​ការពារ ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ក្នុងករណី​ដែលមាន​ជនបរទេស មិន​ស្តាប់ ឬ​រឹងទទឹង មិន​អនុវត្តតាម អាជ្ញាធរ​ដែនដី និង​គ្រូពេទ្យ ត្រូវ​ចូល​វាយខ្នោះ ហើយ​សុំ​គោលការណ៍ ថ្នាក់លើ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី​រៀបចំ​ឯកសារ បណ្តេញ​ចេញពី ព្រះរាជាណាចក្រ​កម្ពុជា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular