ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីតាមដាន នៃការវិវត្តន៍សភាពការណ៍ ពាក់ព័ន្ធជំងឺឆ្លងកូវីដ ១៩ ចូលសហគមន៍ ក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គ្រាដែលចំនួន នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជធានីភ្នំពេញ បានឆ្លងកើនឡើង ចំនួនមនុស្ស ៣៤០ នាក់ ក្នុងនោះ ២៤ នាក់ថ្មី ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។
