Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្រៃ​និង​ដី​រ...

ព្រៃ​និង​ដី​របស់​រដ្ឋ​នៅតាម​ផ្លូវ​ច្រក​តោ​ល ចំណុច​ជាំ​អន និង​ទទា​ទឹក ឃុំ​មាន​រិ​ទ្ធ​ស្រុក​សណ្ដាន់ បន្ត​រង​ការកាប់​ទន្ទ្រាន​ព័ទ្ធ​យក​

​ដោយ​: ប​.​ជ័យ / កំពង់ធំ​: សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើរ​ធនធានធម្មជាតិ​រដ្ឋ នៅ​ចំណុច​ជាំ​អន និង​ទទា​ទឹក ស្ថិតនៅក្នុង​ឃុំ​មាន​រិ​ទ្ធ​ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ បាន​និង​បន្ត​រង​ការកាប់​រាន​ដុតបំផ្លាញ ហើយ​ព័ទ្ធ​យក​ដី​ជា​កម្មសិទ្ធិឯកជន​រប​ស់ជន​ល្មើស​។​

​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​អ្នកធ្វើដំណើរ​ឆ្លងកាត់ នៅ​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១ បាន​ចោទសួរ​ទៅ​ជំនាញ​បរិស្ថាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ដែនដី ហើយ​ថា សូមជួយ​អន្តរាគមន៍​ទប់ស្កាត់​និង​បង្ក្រាប​ផង​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្ដាន់ ដែល​បានឃើញ​សកម្មភាព​នេះ បាន​និយាយថា ពី​ព្រៃ​អង់​តែ​ន​នៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក​ខេត្តកំពង់ធំ ដល់​ភូមិសាស្ត្រ​ខាងលើ ទៅ​ព្រៃ​ឡង់ ក៏​ប្រឈម និង​រងគ្រោះ​បាត់បង់​បន្តបន្ទាប់​ទៅហើយ​។​

​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹក​ចេញ បានធ្វើ​ទាំងថ្ងៃទាំងយប់ គឺ​ចេញ​តាម​ច្រក​តោ​ល ច្រក​ព្រះអាទិត្យ និង​ច្រក​ជាំ​ស្វាយ​ក្នុងស្រុក​ទាំង​២​ខាងលើ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular