ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អម សុភា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះធ្វើការអប់រំផ្សព្វផ្សាយណែនាំអំពីការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា ប្រធានគណកម្មាធិកាសាខាកាកបាតក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា គណកម្មាធិការសាខាតែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមទីកន្លែងនានា ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និងវិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក៕