Home ព័ត៌មានជាតិ សន្តិសុខ បុរសអាម៉េរិកា...

បុរសអាម៉េរិកាំងម្នាក់ស្លាប់នៅសណ្ឋាគារមួយដោយសារដាច់សរសៃឈាម

ដោយ:សរិទ្ធ/ភ្នំពេញ : ជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ ។សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅវេលាម៉ោងជាង៤នរសៀលថ្ងៃទី ២ ខែមីនា តាមផ្លូវលេខ៥៦កែងផ្លូវលេខ២៧៨ ជាន់ទី១០ ក្នុងសង្កាត់បឹងកឹងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះមានអាយុប្រហែលជាង៥០ឆ្នាំ ជាជនជាតិអាម៉េរិកាំង ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុជនរងគ្រោះខាងលើបានដេកនៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ ដែលគាត់បានជួលស្នាក់នៅ។ លុះដល់ព្រឹកឡើងរហូតមកដល់ពេលល្ងាច ដោយឃើញជនរងគ្រោះដេកយូរពេកមិនឃើញងើបចុះមកក្រោមដូចរាល់ដង ក៏បានដើរទៅគោះទ្វារដាស់តែមិនងើបសោះក៏មានការសង្ស័យទើបយកសោមកចាក់ឃើញបុរសនេះដេកស្លាប់ទៅហើយ ពេលនោះម្ចាស់ សណ្ឋាគារ ហាយលៀងមីងជូបានរត់ទៅប្រាប់សន្តិសុខហើយក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នាន។

បើតាមសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ(ជំងឺដាច់សរសៃឈាម)។

សពជនត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular