Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៣ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ក្នុង​សប្តាហ៍​នេះ ថ្ងៃ​មិនល្អ​មាន​ច្រើនជាង​ថ្ងៃ​ល្អ ម្ល៉ោះហើយ​ក្នុងការ​ដំណើរ​ជីវិត​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ជម្លោះ​វិវាទ របៀបរបប​កិច្ចការងារ​និង បញ្ហា​ប្រាក់កាស​បន្តិច​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ផុយស្រួយ​មាន​ជម្លោះ​វិវាទ​ណាស់ ហេតុនេះ​ត្រូវ​ធ្វើគ ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ឡើង​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​ប្រឈម​គេ​មិន​សង ឬ​បើ​សង​ក៏​មានការ​យឺតយូរ​ផងដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​បន្តិច ហេតុនេះ​ត្រូវមាន​ចិត្ត​ទូលាយ និង​ចេះ​យល់ចិត្ត​គ្នា​ទើប​ប្រសើរ​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ងាយ​ប្រែប្រួល​ខាង​អារម្មណ៍ គំនិត និង​ពិសេស​ងាយ​ទទួលរង​ផលប៉ះពាល់​កើតចេញពី​ការងារ និង​បញ្ហា​ប្រាក់កាស​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ការ​មាន​ពាក្យសម្តី ជាមួយ​អ្នកដទៃ ឬ សូម្បីតែ​ក្រុម​សាច់ញាតិ សាច​សារ​លោហិត ថែមទៀត​។​ការប្រកប​ការងារ​ងា​យ​សាង​កំហុស និង​ពិសេស​ចៅហ្វាយនាយ​ច្រើនតែ​កើត​ការមិន​ពេញចិត្ត​ដែល​ធ្វើឱ្យ​កិច្ច​ការជួប​ស្ថាន​ភាពលំបាក​ច្រើនជាង​សព្វមួយដង​។​ចំពោះមុខ​ជំនួញ​ពុំ​សូវ​កាក់កប​ទេ ហើយ​ពិសេស​លាភ​ក៏​មិន​សម្បូ​ណ៍​ឡើយ ដែល​ធ្វើឱ្យ​ជួប​ស្ថានភាព​បញ្ហា​ថវិការ​ច្រើន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជ្រុលជ្រួស​ពាក្យសម្តី​កាល​ពីមុនមក​គប្បី​ចេះ​អត់ឱន​អ​ព្យា​ស្រ័យ​ឬ​វាចារ​ដោយ​សម្តី​ផ្អែមល្ហែម​ទៅរក​គ្នា​វិញ​ជាការ​ប្រពៃ​បំផុត​៕
​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នា​សប្តាហ៍​នេះ​លោកអ្នក​កើត​ឆ្នាំ​ខ្លា​មានការ​ល្អប្រសើរ បន្តិច​ដោយសារ​ថ្ងៃ​ដួង​រាសី​ខ្ពស់​នោះ​មាន​ច្រើនជាង​ថ្ងៃ​រាសី​ស្រុតចុះ​។​ដូចជា​ថ្ងៃនេះ​បើ​មានជោគ​មានជ័យ និង​បើ​ចង់​ដោះស្រាយ​រឿង​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ទេ គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​មិនត្រូវ​យកចិត្ត​ឆេវឆាវ ឬ ឆាប់​ជឿ​សម្តី​ក្រុមមនុស្ស​ឡើយ​បើ​ពុំ​នោះទេ​លាភ​ដែល​បម្រុង​ហូរ​ចូល វា​នឹង​ហូរ​ចេញ​ទៅវិញ​ដោយ​ពុំ​ដឹងខ្លួន​ជាក់​ជាពុំខាន​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​មាន​ភាព​ស្រស់ស្រាយ និង ផ្អែមល្ហែម​គួរសម ហើយ​បើ​មានរឿង​រាវ​ទំនាស់​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​គ្នា​ដែរ​៕
​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​ក្នុង​រង្វង់​គ្រួសារ ឬ សូម្បីតែ​សាច់ញាតិ​ក្តី ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ឬ​ដោះស្រាយបាន​ហើយ​។ រីឯ ការប្រកប​ការងា​រវិ​ញ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ពីព្រោះថា​ផល​ល្អៗ​នៅ​កំពុង​រង់ចាំ​ផងដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕
​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​បង្ខំ ឬ​យក​ភាព​មានះ​ដាក់ខ្លួន​បានឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតមាន​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព និង ការ​ត្រូវ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ផុយស្រួយ​កើត​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​ចូរ​ប្រយ័ត្ន​ការទទួល​រង​ឈឺខ្លួន​ប្រាណ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​និង​ការ​ចាញ់ល្បិច​កល​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនសូវ​លូតលាស់​ទៅមុខ​ទេ ហើយ​បើ​ថយក្រោយ​វិញ​សឹង​ត្រូវគេ​ដក​តួនាទី​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕
​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​សប្តាហ៍​នេះ លោកអ្នក អាច​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់ ការទិញ​ផ្ទះសម្បែង លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ឬ​ចរចា​ក្ន្ងុ​ង​រឿង​អ្វីមួយ​ផង​។​បើ​លោកអ្នក​ចង់​ដំណើរការ​កិច្ចការងារ​អ្វី​តែង​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អារម្មណ៍ លោកអ្នក ងាយ​តប់​ប្រ​ម៉​ល់ និង ពេលខ្លះ​ឥត​ការ​អ្វី​នាំ​បញ្ហា​ដាក់ខ្លួន​ក៏មាន​ផងដែរ​។​ការប្រកប​ការងា​រវិ​ញ​ងាយ​រាំងស្ទះ និង ពិសេស​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ព្រោះតែ​ភាព​ធ្វេសប្រហែស ឬ ការ​ខ្ជីខ្ជា​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​
​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕
ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុ​ន្មា​
​ន​ទេ​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​ការប្រកប​ការងារ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​ក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​តែម្តង ។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕
​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​បញ្ហា​តូចធំ​ងាយ​រត់​ចូល ហើយ​ពេលខ្លះ​មិនអាច​ចៀសផុត​នឹង​រឿង​រាវ​ថែមទៀត​។​ការប្រកប​ការងារ​ដោយសារ​យីអ៊ុន​ធ្លាក់​ស្រុតចុះ​ហេតុនេះ​យក​ល្អ​បំផុត​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​នាំ​ត្រូវ​ពិបាក​ទប់ទល់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ប៉ុន្មាន​ទេ​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​នា​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ការប្រកប​ការងារ​ងាយ​ទទួលផល និង​ទទួលជោគជ័យ​ឆ្លើយតប​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនចៅ​និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ វិញ​ពុំមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular