Home ព័ត៌មានសំខាន់ៗ បង្គួ​យ​ស្លា​...

បង្គួ​យ​ស្លា​បក​លឿង ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួងបរិស្ថាន​បានបង្ហាញ​រូបភាព​ចំនួន​បីសន្លឹក​នៅលើ​ផេ​ក​ផ្លូវការ​របស់់ខ្លួន​នា​ព្រឹក​នេះ​អំពី​សត្វ​បង្គួ​យ​ម្យ៉ាង​ដែល​យើង​កម្រ​បាន​ជួប​។​

បង្គួ​យ​ស្លា​បក​លឿង ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន)

​ជាមួយ​ថត​ដែល​បង្ហាញ​ប្រភព​ដដែល​សរសេរថា​”​នេះ​ជា​បង្គួ​យ​ស្លា​បក​លឿង Flying lizard (Draco maculatus)”​។ មន្ត្រី​ឧទ្យាន​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ថត​បាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្នុងពេល​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​វត្តមាន​សត្វ​ទោច​នៅក្នុង​តំបន់ការពារធម្មជាតិ​។

​ប្រភព​ដដែល​បន្តថា​យោងតាម​មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​រដ្ឋបាល​ការពារ និង អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន តាម​រូបភាព​នេះ​វា​ជា​បង្គួ​យ​ឈ្មោល​ដោយសារ​មាន បួ​រក (dewlap)​វែង បើសិនជា​ញី​មាន dewlap​នេះ​ខ្លី​។ វា​រស់នៅ​តំបន់​ក្នុងព្រៃ​ស្រោង ពាក់កណ្តាល​ស្រោង​និង​ព្រៃស្រោង​ចម្រុះ ភាគ​ខា​លិច​ទន្លេមេគង្គ ដូចជា​តំបន់​ជួរ​ភ្នំក្រវាញ និង​ព្រៃ​ឡង់​។ វា​ស៊ី​សត្វល្អិត​ដូចជា​ស្រមោច កណ្តៀ មេភ្លៀង​ជាដើម​។ ជាទូទៅ​វា​រស់​នៅតាម​ដើមឈើ​ហើយ​អាច​ហោះ​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ មួយទៀត តែ​អាច​ហោះ​តែ​ពី​ទីតាំង​ខ្ពស់ជាង ទៅ​ទី​តាំងទាប​ជាង​ប៉ុណ្ណោះ​៕​សរន​

បង្គួ​យ​ស្លា​បក​លឿង ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន) បង្គួ​យ​ស្លា​បក​លឿង ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular