Home ព័ត៌មានជាតិ សេដ្ឋកិច្ច បញ្ជូន​ទឹក​ពី...

បញ្ជូន​ទឹក​ពី​ក​ង្ហ​ត​មកជួយ​មោងឫស្សី​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ក្រសួង​ធនធានទឹក​និង​ឧតុនិយម បញ្ជូន​ទឹក​ពី​ប្រព័ន្ធ​ក​ង្ហ​តទៅ​ជួយ អន្តរាគមន៍​ដល់​ដំណាំ​ស្រូវប្រាំង និង​ទឹក​សម្រាប់​ប្រើប្រាស់ នៅ​ស្រុក​មោងឫស្សី ដែល​កើតមាន​ការខ្វះ​ទឹក ដោយសារ​ទំនប់​អាងទឹក​បាសាក់​បាន​បាក់​កាល ពី​ជំនន់ ចុង រដូវវស្សា​កន្លងទៅ​។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​មុខព្រួញ​ប្រចាំខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថាន ភាព ទឹក សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង និង ទឹក សម្រាប់​ការប្រើប្រាស់ ក្នុង​ជីវ ភាព​ប្រចាំថ្ងៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។​

​នៅក្នុង​របាយការណ៍​បានបង្ហាញ​ប្រាប់​ដល់​ក្រុមការងារ​ថា ដំណាំ​ស្រូវប្រាំង​ដែល​បងប្អូន​ប្រជាកសិករ​បានធ្វើ​ការដាំ​ដុះ​ក្នុង​ខេត្ត សរុប​ប្រមាណ​ជា ៣៧.០០០​ហិកតា ស្មើ​១៨៤​ភាគរយ នៃ​ផែនកា​ដាំ​ដុះ​២០.០០០​ហិកតា ដោយ​មកដល់​ពេល នេះ​(២​មីនា​) ប្រមូល​ផល​រួច​ប្រមាណ​ជា​៧៥​ភាគរយ​ហើយ​។ ឯ​ផ្ទៃ​ដីស្រែ​ដែល នៅ សេសសល់​មិនទាន់បាន​ប្រមូល​ផល​មាន​ប្រមាណ​ជា​២៥​ភាគរយ នៅ​ត្រូវការ​ទឹក បន្ថែម​ម្តងទៀត​។​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២​ខែមីនា​ថា ក្រុមការងារ​កំពុង​បញ្ជូន​ទឹក​ពី​ប្រព័ន្ធ​ក​ង្ហ​ត​មកកាន់​ស្ទឹង​មោង សម្រាប់​បម្រើ​ដល់​ការស្រោចស្រព​ស្រូវប្រាំង ដែល​នៅ​សេសសល់ និង​ទឹក​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដែរ​។​

​ក្នុង​របាយការណ៍​បានសរសេរថា ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ដែលមាន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ប្រមាណ ១៥.០០០​គ្រួសារ តែងតែ​មានការ​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ស្ទើរ​រៀងរាល់ឆ្នាំ ពិសេស​នៅ​រដូវប្រាំង ។ ចំពោះមុខ​បញ្ហា ខ្វះ​ទឹក​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ សាងសង់​អាងទឹក​ដ៏​ធំ​មួយ​នៅក្នុង​ស្រុក​រុក្ខ​គិរី​ដែលមាន​លទ្ធភាព​ស្តុក​ទឹកបាន ប្រមាណ​១៦៣​លាន​ម៉ែត្រត្រីគុណ ។ គម្រោង​នេះ គ្រោង​បញ្ចប់​ការ​សាង សង់​នៅ ពាក់កណ្តាល​ឆ្នាំ​២០២៣​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​រំពឹងថា ក្រោយពេល​អាងទឹក​នេះ ត្រូវបាន​សាងសង់​រួចរាល់ បញ្ហា​ខ្វះខាត​ទឹក ទាំង​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល ក៏ដូចជា​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នឹង​ត្រូវបាន​ដោះស្រាយ ទាំងស្រុង​។​

​គួរ​និយាយ​ឱ្យដឹងថា​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​នេះ​មាន​ស្ទឹង​មោង និង ប្រភព​អាង​បឹង​ផ្សេងៗ​ទៀត សម្រាប់​ប្រើប្រាស់​បាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំ​ណា​មិនមាន​រាំងស្ងួត​ខ្លាំង តែដោយសារ​កាលពី​ចុងរដូវ​វស្សា​កន្លងទៅ​ទំនប់​អាងទឹក​បាសាក់ ក្នុង​ឃុំ​បាសាក់​ស្រុក​រុក្ខ​គិរី ដែលជា​គម្រោង​របស់ លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក បាន​បាក់​ដាច់ និង​ទប់​ជាប់​វិញ​ពេល​អស់​ភ្លៀង ក្នុង​អាង​មាន​សល់​ទឹក​តិចតួច ទើប​ធ្វើឱ្យមាន​បញ្ហា​ខ្វះ​ទឹក​បែបនេះ​កើតឡើង​ម្តងទៀត​។​

​នៅក្នុង​គម្រោង​លើកដំបូង​អាងទឹក​នេះ មាន​សមត្ថ​ភាពមិនច្បាស់លាស់ រក្សា​ទឹក​ទុក​បាន ដល់​ទៅ ៣០​លាន​ម៉ែត្រគូប ក្រោយមក​នៅសល់​ជាង​១០​លាន ម៉ែត្រគូប និង​ចុងក្រោយ​ថា មាន​សមត្ថភាព​រក្សា​ទឹក​ទុក​បាន​ក្រោម ១០​លាន​ម៉ែត្រគូប ជាក់ស្តែង​ពេល​ចុងក្រោយ​បំផុត បន្ទាប់ពី​ទប់​ជាប់​មានទឹក​នៅសល់​ប្រហែល ៣​លាន​ម៉ែត្រគូប​។ ពេល​លើក​គម្រោង​ធ្វើ​គេ​ថា​គម្រោង​ធំ ពេល បាក់​ថា​ទឹក​ខ្លាំង ដល់ ពេល​អស់​ទឹក​ប្រើ​ទើប​ដឹង​ការពិត​ថា​អាង​មាន​សមត្ថភាព​ពិតប្រាកដ​ប៉ុណ្ណា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular