Home ព័ត៌មានជាតិ សង្គម ស៊ីម៉ាក និង ជ...

ស៊ីម៉ាក និង ជេ​ម៉ាក ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នឹង​គ្នា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រធាន​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន (JMAS) ប្រចាំ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ភាពជា​ដៃគូរ ជាមួយនឹង​ស៊ីម៉ាក ( CMAC) លើ​គម្រោង​ចំនួន​ពីរ​។

​គម្រោង​ទាំងពីរ​នេះ​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៨២.២៥០,៩១ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការងារ​ប្រតិបត្តិការ​ដែលមាន​រយ​:​ពេល​១​ឆ្នាំ ពី​ខែមីនា ឆ្នាំ ២០២១​ដល់​ខែ កុម្ភ​: ឆ្នាំ ២០២២) ដែល​គម្រោង​ទីមួយ​ផ្តោតលើ​ការគាំទ្រ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ សម្រាប់ ការ​បោសសម្អាត​មីន​ដែល​គាំទ្រ​ប្រតិបត្តិការ​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​គម្រោង​ទី​២​ផ្តោតលើ​កា​បោសសម្អាត​គ្រាប់បែក​ចង្កោម​ដែល​គា​ទ្រ​ប្រតិបត្តិការ​នៅ​ខេត្ត​ស្ទឹងត្រង ។

​សូមបញ្ជាក់​ជូន​ថា​គំរោង​ទាំង​២​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​ជេ​ម៉ាក​សំរាប់​ការ អភិវឌ្ឍន៍​សហគមន៍ ក្រោយ​បោសសំអាត​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម​រួច​ផងដែរ​។

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​១ នៃ​គំរោង​រយ​:​ពេល​៣​ឆ្នាំ មីនា ២០២១-​កុម្ភ​: ២០២៤! ។​

​ជុំវិញ​កិច្ចសហប្រតិបត្តិការ​នេះ លោក ហេង រតនា អគ្គ​នាយ​ក៊​ស៊ីម៉ាក​បាន​សំដែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ក៏​ដូច លោក ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​អង្គការ​ជេ​ម៉ាក ដែល​បាន​ខិតខំ​ប្រឹង ប្រែង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ទោះបីជា​ក្នុងពេល​វេលា​ដ៍​លំបាក​ដោយសារ​ជម្ងឺឆ្លង កូ​វីត​១៩​ក៏ដោយ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular