ម​ន្ត្រីៈ ពលករ សម្រុកចូល​ស្រុក នៅពេល​អត់​មាន​ការងារ​ធ្វើ និង​បុណ្យចូលឆ្នាំ​ខ្មែរ ជិត​មកដល់​

​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ ដឹងថាៈ ពលករ​កម្ពុជា បាន​សម្រុកចូល​ស្រុក នៅ​ច្រកព្រំដែន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​កាន់តែច្រើន ។ ការ​សម្រុកចូល​ច្រើន​បែបនេះ ដោយសារ​ពួកគាត់​មិនមាន ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ និង​ជិត​ដល់​ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខ​ភិ​បាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​៤ ខែមីនា​នេះ​ថា ពលករ​កម្ពុជា​បាន​សម្រុក​ចេញ ពី​ប្រទេស​ថៃ ចូលមក​ស្រុកកំណើត​វិញ នៅ​ច្រក​អូរ​ស្មាច់​ព្រំដែន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​កាន់តែច្រើន​។ ពលករ សម្រុក​ចូលមក ច្រើន​បែបនេះ ដោយ​បច្ចុប្បន្ន ពួកគាត់ អត់​មាន​ការងារ​ធ្វើ ក្នុងប្រទេស​ថៃ និង​ជិត​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុង​គោលបំណង បាន​ជួបជុំ​ក្រុមគ្រួសារ ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថាៈ បច្ចុប្បន្ន មាន​ពលករ​កម្ពុជា បាន​ចូលមក​តាម​ច្រក អន្តរជាតិ​អូរ​ស្មាច់ ពី​ចន្លោះ​ជាង​ចំនួន ៤០០ ទៅ​ជាង ៥០០ នាក់ ក្នុង​មួយថ្ងៃ ហើយ​អាជ្ញាធរ ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រោង​រៀបចំ​បង្កើត មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ថែមទៀត​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត បានបញ្ជាក់​ថាៈ ចាប់តាំងពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ស្រប​ពេលដែល​ប្រទេស​ថៃ ផ្ទុះ​ជំងឺ​កូ​វីដ​.១៩ ខ្លាំង រហូតមកដល់​ថ្ងៃនេះ ពលករ​ប្រុស ស្រី ដែល​បាន​ចាកចេញ ពី​ប្រទេស​ថៃ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​នានា​ទូទាំង ខេត្ត​មាន​ចំនួន​សរុប ១៣.៩២៣ នាក់ ក្នុងនោះ បានធ្វើ​ច​ត្តា​ឡី​ស័ក​រួច មាន​ចំនួន ៩.៥៨៤ នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ចំនួន ៤.៣៣៩ នាក់ លើ​ទីតាំង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​បានរៀបចំ​រួច មាន​ចំនួន ២៣ មណ្ឌល ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular