Home ព័ត៌មានសំខាន់ៗ ជម្លោះក្នុងវង...

ជម្លោះក្នុងវង់ផឹកស៊ី;ឪក្មេកចាក់កូនប្រសាបណ្ដាលឱ្យស្លាប់

ដោយ:សុខុម/ស្ទឹងត្រែង:ឪពុកក្មេកបានរត់គេចខ្លួនបន្ទាប់ពីចាក់សម្លាប់កូនប្រសា។ករណីនេះបានកើតមាននៅចំណុចអូរឈើទាលភូមិកាំងដីសសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងកាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី ២ខែមីនា។

ប៉ូលិសបានបញ្ជាក់ថាជនរងគ្រោះឈ្មោះចាន់ឆាយរ៉ាវណ្ណះអាយុ៣៦ឆ្នាំមានស្រុកកំណើតភូមិកាកាបខណ្ឌដង្កោរាជធានីភ្នំពេញ។បានមករកសុីយកប្រពន្ធនៅភូមិកាំងដីសសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

តាមប្រភពពីអ្នកចូលរួមផឹកស៊ីបានប្រាប់សមត្ថកិច្ចថានៅវេលាយប់កើតហេតុមានអ្នកចូលរួមផឹកស៊ីអ្នកជិតខាងកូនប្រសានិងឪពុកក្មេក។ជនរងគ្រោះដែលត្រូវជាកូនប្រសាបានផឹកស៊ីស្រវឹងពីក្រៅរួចជិះម៉ូតូទៅដល់ផ្ទះឪពុកក្មេកដែលកំពុងជួបជុំផឹកស៊ី។

ឪពុកក្មេកឈ្មោះឆាន់ជឿនមានវ័យចំណាស់ទៅហើយគាត់មិនពូកែផឹកទេ។តែពូកែខាងនិយាយរអ៊ូដាក់កូន។កូនប្រសារដែលជាជនរងគ្រោះខឹងនឹងឪពុកក្មេកទាស់សំដីគ្នារហូតមានការប្រតាយប្រតប់ម្ដងជាពីរដងត្រូវអ្នកចូលរួមឃាត់តែឃាត់មិនឈ្នះ។កូនប្រសាចេះតែរករឿងចង់វ៉ៃតបទៅលើឪពុកក្មេក។

កូនប្រសាទាញដំបងប្រុងចូលទៅវ៉ៃឪពុកក្មេកតែត្រូវបងប្អូនអ្នកចូលរួមផឹកស៊ីចេះតែឃាត់ចាប់និងដកហូតយកកាំបិតដំបងចេញពីភាគីទាំងសងខាង។កូនប្រសាចេះតែរករឿងក៏ស្ទុះទៅម្ដងជាពីរដងជាបន្តភ្លាមនោះឪពុកក្មេកទ្រាំមិនបានក៏យកវត្ថុមុតស្រួចដែលគេប្រើសម្រាប់ជាជ័រកៅស៊ូចាក់ទៅលើកូនប្រសាពេលកូនប្រសាស្ទុះទៅវាយបណ្ដាលឱ្យមុតជាច្រើនកន្លែងហូរឈាម។ជនជនរងគ្រោះត្រូវសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យខេត្តតែបានស្លាប់បាត់បង់ជីវិតតែតាមផ្លូវ។ក្រោយកើតហេតុឪពុកក្មេកបានគេចខ្លួន។សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងក្រោយពីធ្វើការពិនិត្យរួចរាល់នៅព្រឹកថ្ងៃទី ៣ខែមីនា៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular