ក្រសួងរៀបចំដែនដីរើទៅកាន់កន្លែងថ្មីនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១

ដោយៈ.ខុន /ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឲដឹងថាទីស្តីការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងប្តូរទីតាំងពីដីឡូត៍លេខ ៧៧១- ៧៧៣ មហាវិថីមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ ទៅទីតាំងថ្មីស្ថិតនៅដីឡូត៍លេខ ២០០៥ ផ្លូវ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញចាប់ ពីថ្ងៃទី១៥ ខែមីនា ២០២១ នេះតទៅ។

អាស្រ័យហេតុនេះសូមចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវលោក លោកស្រី អង្គទូត អ្នកឧកញ៉ា លោកឧកញ៉ា ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន ស្ថានទូត អង្គលការជាតិ – អន្តរជាតិទាំងក្នុងនិងក្រៅប្រទេស ក្រុមហ៊ុនរដ្ឋ និង ឯកជន ព្រមទាំងសាធារណជនមេត្តាជ្រាប៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular