Home ព័ត៌មានជាតិ សន្តិសុខ លួចម៉ូតូកង់បី...

លួចម៉ូតូកង់បីបានហើយ តែអស់សាំង ត្រូវជាប់អន្ទាក់សមត្ថកិច្ច

ដោយ:សម្បត្តិ/ភ្នំពេញ: ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចរុឺម៉កម៉ូតូកង់បីមួយគ្រឿងចេញពីភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១​ ហេីយព្យាយាមបេីកគេចខ្លួន តែដោយសារម៉ូតូអស់សាំងក៏នាំគ្នាបណ្តេីរគេចខ្លួនបន្តតែស៊យអីក៏ប្រទះជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ដោយសង្ស័យក៏ឃាត់ខ្លួនសាកសួរ បែកធ្លាយ ទើបទំនាក់ទំនងទៅនគរបាលខណ្ឌពោធិសែនជ័យ នាំយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១វិញ ដើម្បីកសាងសំណុំរឿង ។

ជនសង្ស័យប្រុសទាំង៣នាក់ចាប់ខ្លួនបាន ទី១. ឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអចលនទ្រព្យ ។ ទី២. ឈ្មោះ ហេង តុលា អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត។ ជនទាំងពីរនាក់នេះស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ និងទី៣. ឈ្មោះ លី មករា អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលលុះដឹងរឿងអង្គហេតុហើយ ទើបនគរបាលប៉ុស្តិ៍ព្រៃស ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យកម្លាំងទៅទទួលយកជនសង្ស័យ និងវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ វិញ ។

ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ក្រោយពីកម្លាំងនគរ បាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ចាប់ខ្លួនបានហើយ រួចប្រគល់ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាំខ្លួនសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូកង់បី ត្រូវបាន ប្រគល់ជូនទៅជនរងគ្រោះវិញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular