Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​នគ...

សមត្ថកិច្ច​នគ​បាល​ស្រុក​ក្រគរ បញ្ជូន​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង ទៅ​មន្ត្រី​ជំនាញ​ខេត្ត​

ដោយ​: រិ​ទ្ធិ​សែន / ពោធិ៍សាត់​: សមត្ថកិច្ច​នគ​បាល​ស្រុក​ក្រគរ ខេត្តពោធិសាត់ បញ្ជូន​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច ទៅ​មន្ត្រី​ជំនាញ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ផងដែរ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ភូមិ​ស្វាយស ឃុំ​ជា​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

​មន្ត្រីនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ចិត្ត​តិរច្ឆាន​ខាង​ល​មានឈ្មោះ ឡូត រដ្ឋា ហៅ សៅ អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ ស្រុក​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​និង​កូន​ចំនួន​២​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ ចំណែក​កូនស្រី​រងគ្រោះ​អាយុ ១០​ឆ្នាំ​។​

​ប្រភព​ខាងលើ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ជា​ម្ដាយ​បានឃើញ​កូនស្រី ដោយ​ឃើញ​ស្ថាន​សភាព​ស្លេកស្លាំង និង​មាន​ហូរឈាម​មិន​ដាច់ ក៏បាន​លួងលោម​សាកសួរ​កូនស្រី​ពី​មូលហេតុ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែម្ដង ឲ្យ​ចាប់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន ដែល​មិន​ស្គាល់​កូន​របស់ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular