Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ករណី​លួច​និង​រក្សាទុក​សារធាតុ​ញៀន

ដោយ​: សម្បត្តិ / ភ្នំពេញ​: សមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ករណី​លួច (​លួច​លុយ​ចំនួន​៥៦០០​ដុល្លារ​អាមេរិក​) និង​រក្សាទុក​សារធាតុ​ញៀន កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​ជ័យ​មង្គល ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​លុយ នៅក្នុង​បុរី​លឹម​ឈាង​ហាក់ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពីពេល​កន្លងទៅ​។​

​លោក ជាង ហុក​សែ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​អធិការនគរបាល​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១.​ឈ្មោះ ស៊ឹម ស្រីអូន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​៥១L ផ្លូវ​លេខ​២ បុរី​លឹម​ឈាង​ហាក់ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ សុខ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេ​ញ៊ (​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​សារធាតុ​ញៀន​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសមត្ថកិច្ច​នគ​បាល​ស្រុក​ក្រគរ ខេត្តពោធិសាត់ បញ្ជូន​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច ទៅ​មន្ត្រី​ជំនាញ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ផងដែរ​។​
Next articleសមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ករណី​លួច (​លួច​លុយ​ចំនួន​៥៦០០​ដុល្លារ​អាមេរិក​) និង​រក្សាទុក​សារធាតុ​ញៀន កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​ជ័យ​មង្គល ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​លុយ នៅក្នុង​បុរី​លឹម​ឈាង​ហាក់ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពីពេល​កន្លងទៅ​។​
- Advertisment -

Most Popular