​ភ្លើង​ប្រ​ច​ណ្ទ​បណ្ដាលឱ្យ​បុរស​ម្នាក់​សម្លាប់​ប្រពន្ធ​ច្រាន​ទម្លាក់​ចូល​អណ្តូង​នៅ​ស្រុក​សំរោង​ទង​

1724
ចែករម្លែក
  • 1.4K
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​ម្តាយ​ប្រទះឃើញ​ក្នុង​អណ្តូង​ក្រោយ​ផ្ទះ​ចម្ងាយ​៧០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​អូរ​គគី​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ខេត្ត​កំពង​ស្ពឺ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​លា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក​ណុល​ដា​រ៉ា​ប្រធាន​កា​រិ​ល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ន​ឡង​អាយុ​៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អូរ​គគី​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ត្រូវជា​ម្តាយ​ស្ត្រី​រងគ្រោះ​គាត់​បាន​យក​ខោអាវ​ទៅ​បោកគក់​នៅក្បែ​អណ្តូង​ក្រោយ​ផ្ទះ​។​ក៏​ប្រទះឃើញ​សព​អណ្តែត​ក្នុង​អណ្តូង​ហើយ​គា​ត់គ​មិនទាន់​ដឹងថា​សព​ក្នុង​អណ្តូងនោះ​ជា​កូនស្រី​របស់គាត់​នោះទេ​។​

​ប្រភព​បាន​បន្តថា​ក្រោយ​មន្ត្រី​ជំនាញ​ស្រង់​សព​ស្ត្រី​រងគ្រោះ​មក​ពិនិត្យ​ទើប​ស្ត្រី​ខាងលើ​ដឹងថា​សព​នេះ​ជា​កូនស្រី​របស់គាត់​មានឈ្មោះ​ផៃ​សុខ​គៀង​អាយុ​២០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​ដែល​បាន​បាត់​ទាំង​ប្តី​និង​ស្ត្រី​រងគ្រោះ​តាំងពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៨​មក​ម្លេះ​។​តែ​មុនពេល​បាត់​កូនស្រី​និង​កូនប្រសា​ពួកគេ​ទាំងពី​នាក់​បាន​ឈ្លោះប្រកែក​គ្នា​។​ដោយសារ​កូនប្រសា​ប្រចណ្ឌ​វាយ​កូនស្រី​របស់គាត់​។​រហូតដល់​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​ទើប​គាត់​ប្រទះឃើញ​សព​កូនស្រី​គាត់​។​ទើប​មន្ត្រី​ជំនាញ​ដាក់​ការសង្ស័យ​ជា​អំពើ​ឃាតកម្ម​ប្តី​សម្លាប់​ប្រព​ន្ឋ​។​

​ជនសង្ស័យ​ដែល​ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ម៉ាប់​វុ​ទ្ឋី​ហៅ​ម៉ាប់​អាយុ​២៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តពោធិសាត់​។​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ប្តី​ចិត្តកំណាច​យក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​ភ្លើង​ប្រ​ច័​ណ្ទ​បណ្ដាលឱ្យ​បុរស​ម្នាក់​សម្លាប់​ប្រពន្ធ​ច្រាន​ទម្លាក់​ចូល​អណ្តូង​នៅ​ស្រុក​សំរោង​ទង​

ទីតាំងផ្សាយពាណិជ្ជកម្ម